ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​កោះ​ក្នុង​ដែនសមុទ្រ​​កម្ពុជា៖ ក្រសួងបរិស្ថាន និង NOTC ចិន ដឹកនាំ​សិក្ខាសាលា​ជាមួយ​ខេត្ត​ឆ្នេរ​ទាំង៤

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​វិទ្យា​សា្ថ​ន​សាគរ​សាស្ត្រ​ចិន​ (NOTC) បាន​រៀបចំ​សិក្ខា​សលា​ពិគ្រោះ​យោបល់​សម្រាប់​ថ្នាក់​ក្រោម​ជាតិ​ស្តី​ពី​«​ការ​រ​ពិនិត្យ…

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​វិទ្យា​សា្ថ​ន​សាគរ​សាស្ត្រ​ចិន​ (NOTC) បាន​រៀបចំ​សិក្ខា​សលា​ពិគ្រោះ​យោបល់​សម្រាប់​ថ្នាក់​ក្រោម​ជាតិ​ស្តី​ពី​«​ការ​រ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​កោះ​ស្ថិត​ក្នុង​ដែនសមុទ្រ​កម្ពុជា​»​ ។

សិក្ខាសាលា​នេះ​ ដឹកនាំ​ដោយ​ឯកឧត្តម ស្រី ស៊ុន​លាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ និង​មានការ​ចូលរួម​ពី​លោក​ឡុ​ង ឌី​ម៉​ង់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ តំណាង​​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង កែប កំពត មន្ទីរ​ជំនាញ​ខេត្ត​តំបន់ឆ្នេរ អង្គភាព​ការពារ​កោះ​ឆ្នេរ​ខេត្ត​ទាំង​៤ អង្គភាព​នគរបាល​ការពារ​ព្រំ​ដែនទឹក​ទាំង​៤ និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​៥៥​នាក់​ ។

សិក្ខាសាលា​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណង​៖ ១-បង្ហាញ​លទ្ធផល​សិក្សា​ប្រមូល ព័ត៌​មាន​តាម​បណ្តា​កោះ​ក្នុងភូមិ​សាស្ត្រ​ដែនសមុទ្រ​ខេត្ត​ទាំង​បួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ២-ពិភាក្សា និង​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័​ត៌​មាន​អំពី​ឈ្មោះ​កោះ ចំនួន​កោះ ទំហំ​កោះ ការ​វិនិយោគ ការ​ប្រើប្រាស់​ដី និង​ការ​អាស្រ័យ​ផល​កោះ​ក្នុងភូមិ​សាស្ត្រ​ដែនសមុទ្រ​របស់​បណ្តា​ខេត្ត​នីមួយ​ៗ ៣-​រៀបចំ​របាយការណ៍​ប​ច្ចប្ប​ន្ន​ភាព ទិន្នន័យ​មូលដ្ឋាន​កោះ​ សម្រាប់​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៦​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់ឆ្នេរ​សមុទ្រ ​និង​កោះ​របស់​ប្រទេស​កម្ពុជា គឺ​មាន​ភាព​អំណោយផល និង​សម្បូរ​ដោយ​ធនធានធម្មជាតិ ដែល​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ