ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ករណី​នារី​ចិន​ម្នាក់​ឈរ​លើ​ស្ពាន​អាកាស ៖ “​មិនមែន​សមត្ថកិច្ច​ចាប់ពង្រត់​ទេ គឺ​ជួយ​សង្គ្រោះ​”

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​២៤ តុលា ២០២៥​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​២៤ តុលា ២០២៥​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន ថា «​សមត្ថកិច្ច​កម្ពុជា បាន​ចាប់ពង្រត់​ស្ត្រីជន​ជាតិចិន​០១​នាក់ ដែល​ឡើងឈរ​លើ​បង្កាន់ដៃស្ពាន​អាកាស មរតក​តេ​ជោ ហើយ​ហក់​តោង​បង្គោល​ភ្លើង​» គឺ​មិនមែន​ជា​ការ​ចាប់ពង្រត់​ជំរិត​នោះ​ទេ គឺជា​ការ​ជួយ​សង្គ្រោះ​របស់​សមត្ថកិច្ច​កម្ពុជា ដែល​ស្ត្រីជន​ជាតិចិន​រូប​នោះ ស្រវឹងស្រា​ខូចចិត្ត​ខឹង​នឹង​សង្សារ​របស់​នាង​ឈប់​ស្រលាញ់ ហើយ​ក៏​មក​ឡើង​បង្កាន់ដៃស្ពាន​អាកាស មរ​ត​តេ​ជោ និង​តោង​បង្គោល​ភ្លើង​បម្រុង​ទម្លាក់​ខ្លួន ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជក់​ជូន​ដល់​សាធារណជន ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​ចិន ឲ្យ​បាន​ជ្រាប​ថា ថ្មី​ៗ​នេះ មាន​អ្នកលេង​បណ្តាញ​សង្គម នៅ​ក្នុង​ប្រទេស​ចិន​មួយ​ចំនួន បាន​យក​រូបភាព​វី​ដេ​អូ ស្ត្រីជន​ជាតិចិន ០១​នាក់ ដែល​ស្រវឹងស្រា ឈរ​លើ​បង្កាន់ដៃស្ពាន​អាកាស មរ​ត​តេ​ជោ និង​បាន​តោង​បង្គោល​ភ្លើង នៅ​ពេល​នោះ សមត្ថកិច្ច​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ បានឃើញ​ក៏​ចាប់​ទាញ​នាង​ចុះ​មក​វិញ ជួយ​សង្គ្រោះ​ក្រែង​ធ្លាក់​ស្លាប់ ដោយ​ករណី​នេះ មិនមែន​ជា​ការ​ចាប់ជំរិត​នោះ​ទេ ប៉ុន្តែ​រូបភាព​នេះ បែរជា​អ្នកលេង​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​ចិន យក​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​ថា ជា​ការ​ចាប់ពង្រត់​ជំរិត នាំ​ឲ្យ​មានការ​យល់​ច្រឡំ ដែល​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត (fake news) ។

ចំពោះ​ហេតុការណ៍​នេះ «នារីចិនម្នាក់ ឈរលើបង្កានដៃស្ពានអាកាស បង្កការភ្ញាក់ផ្អើលនៅរាជធានីភ្នំពេញ» កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៩:៤៥​នាទី មាន​ស្ត្រី​ឈ្មោះ Yang Meiqin អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​A133 អាគារ​ខុន​ដូ R&F ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្រែក​ឡូឡា និង​និយាយ​ទូរ​សព្ទ​ជាមួយ​មិត្តភក្តិ​ផង ហើយ​ក៏​ឡើង​លើ​បង្កាន់ដៃស្ពាន​អាកាស​មរតក​តេ​ជោ និង​ហក់​តោង​បង្គោល​ភ្លើង ក្នុង​ស្ថានភាព​ស្រវឹង បម្រុង​ទម្លាក់​ខ្លួន ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ខ្មែរ ខណៈនោះ សមត្ថកិច្ច​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ក៏​បាន​ចាប់​នាង​ចុះ​មក​វិញ ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​ក៏​បាន​នាំ​ស្ត្រីជន​ជាតិចិន​ខាងលើ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ដើម្បី​សួរនាំ ។

ក្រោយ​សួរនាំ​រួច ស្ត្រី​នោះ​គាត់​បាន​ប្រាប់​ថា មិន​សប្បាយចិត្ត​ជាមួយ​សង្សារ ដែល​បែក​គ្នា ហើយ​ចង់​ឲ្យ​សង្សារ​នាង​មក​មើល​។ បន្ទាប់​មក ទើប​សមត្ថកិច្ច​ណែនាំ កុំ​ឲ្យ​បង្កហេតុ​ដូច​ខាងលើ​ទៀត រួច​សមត្ថកិច្ច​កម្ពុជា បាន​ទាក់ទង​ឲ្យ​មិត្តភក្តិ​ឈ្មោះ Zhang Chao ភេទ​ប្រុស ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​(​ស្របច្បាប់​) ជិះ​រថយន្ត ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AW.7286 មក​ធានា​យក​ស្ត្រី​ខាងលើ ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ