ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ទទួល​ជួប​​ពិភាក្សា​ការងារ​ជាមួយអគ្គ​កុងស៊ុល​សាធារណរដ្ឋ​កូរ៉េ

14 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ទទួល​ស្វាគមន៍​ឯកឧត្តម KIM SUNGTAI អគ្គ​កុងស៊ុល…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ទទួល​ស្វាគមន៍​ឯកឧត្តម KIM SUNGTAI អគ្គ​កុងស៊ុល នៃ​ស្ថាន​កុងស៊ុល​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ខេត្តសៀមរាប ក្នុង​ដំណើរ​ទស្សនកិច្ច សិក្សា​អំពី​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​ប៉ៃលិន ក្នុង​គោលដៅ​ពង្រឹងពង្រីក កិច្ច​សហប្រតិបត្តិការ លើ​សក្តានុពល​វិស័យ​កសិកម្ម និង​ទេសចរណ៍​បរិស្ថាន​ធម្មជាតិ ​។

លោក​ជំទាវ បាន ស្រី​មុំ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ឯកឧត្តម KIM SUNGTAI អគ្គ​កុងស៊ុល នៃ​ស្ថាន​កុងស៊ុល​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ខេត្តសៀមរាប និង​សហការី ដែល​បាន​អញ្ជើញ​មក​កាន់​ទឹកដី​ខេត្ត​ប៉ៃលិន​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ ព្រមទាំង​បាន​ជម្រាប​ជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ​, ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​, ស្ថានភាព​សេដ្ឋកិច្ច​, ស្ថានភាព​សន្តិសុខ និង​សក្តានុពល​របស់​ខេត្ត ​។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​មិត្ដ​ដ៏​ជិត​ស្និទ្ធ​មិត្ត​ពិតប្រាកដ និង​ទុកចិត្ត​គ្នា ហើយ​តាម​រយៈ​ការ​ពង្រឹង​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ជា​បន្តបន្ទាប់​រវាង ថ្នាក់ដឹកនាំ​ នៃ​ប្រទេស ទាំង​ពីរ​ចំណងមិត្តភាព​នេះ បាន​ប្រែ​ក្លាយទៅជា​មិត្តភាព ដែល​មិន​អាច​កាត់ថ្លៃ​បាន និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ឱ្យ​បាន​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ហើយ​ជាក់ស្តែង​នៅ​ខេត្ត​ប៉ៃលិន រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ កន្លង​មក​បាន​ជួយ​ឧ​ត្ថ​ម្ភ​គាំទ្រ​លើ​វិស័យ​នានា​ជា​ច្រើន រួម​ទាំង​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ក្រីក្រ ដើម្បី​បាន​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប​ឯកឧត្តម KIM SUNGTAI អគ្គ​កុងស៊ុល នៃ​ស្ថាន​កុងស៊ុល​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​កោតសរសើ វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​ខេត្ត​ប៉ៃលិន ព្រមទាំង​សន្យា​ថា នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី ត្រូវការ​របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន ក្នុង​នាម​ប្រទេស​ជា​មិត្ត​ដ៏​យូ​អង្វែង ជា​ពិសេស​បង្កើន​កិច្ច​សហប្រតិបត្តិការ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើ​ឡើង ស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​មាន​សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​។​ឯកឧត្តម​អគ្គ​កុងស៊ុល បាន​មាន​ប្រសាសន៍​គូសបញ្ជាក់​ថា​ ៖ ការ​ជួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ​ដែរ គឺ​មាន​គោលបំណង ដើម្បី​ស្វែងរក​ការ​គាំទ្រ និង​ជួយ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​, វិស័យ​កសិកម្ម​, វិស័យ​ទេសចរណ៍ និង​ការ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​, ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ខេត្ត​ប៉ៃលិន និង​សាធារណៈ​កូរ៉េ ដើម្បី​លើកតម្កើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ