នៅក្នុងមួយឆ្នាំចិន បានចាយលុយរហូតដល់ទៅ៦,៩៩ ពាន់លានដុល្លារ ដើម្បីទិញទុរេន១៥,៦ លានតោនហូប ដូច្នេះប្រសិនបើកម្ពុជា អាចនាំចេញទុរេនបានច្រើន គឺកម្ពុជាអាចរកចំណូលបានច្រើនពីដំណាំនេះ ។

មកដល់ពេលបច្ចុប្បន្ននេះ ទីផ្សារទុរេនចិន គឺនាំចូលដោយទុរេនពីថៃ វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ដោយឡែកកម្ពុជាយើង គឺអាចនាំចេញដែរ ហើយកាលពីខែកក្កដា កន្លងទៅ ប៉ុន្តែបរិមាណនាំចេញនៅមានកម្រិតមែនទែន ។
តាមសេចក្តីរាយការណ៍របស់កាសែត VN Express បានឲ្យដឹងថា ឥឡូវនេះ ក្រៅពី ប្រទេស ដែលអាចនាំចេញទុរេនចូលចិនពីអាស៊ីអគ្នេយ៍ គឺមានឡាវមួយទៀត ខណៈដែល ឥណ្ឌូនេស៊ី គឺអាចនាំចូលទុរេនបង្កកបានហើយនៅឡើយតែទុរេនស្រស់ ។
ប្រភពដដែលបានបន្តថា ក្រៅពីឡាវ ដែលទើបត្រូវចិនបើកផ្លូវនោះ មីយ៉ាន់ម៉ាឯណោះ ក៏បានដាក់គោលដៅនាំចេញទុរេនខ្លួនទៅកាន់ទីផ្សារចិនដែរ ពោល គឺខ្លួនគ្រោងសម្រេចការបើកផ្លូវទីផ្សារនៅរង្វង់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ខាងមុខ ៕
ចែករំលែកព័តមាននេះ