ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កម្ស.ត់​នៃ​ជន​ពិការ​ពីរ​នាក់​ប្ដី​ប្រពន្ធ​តស៊ូ​រុញ​រទេះ​ដើរ​រើស​អេ​ត​ចាយ​រក​​កម្រៃចិញ្ចឹម​កូន​៣​នាក់

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ដៃ​ទាំង​ពីរ​ប្រឹង​រុញ​រទេះ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ស​ន្សិ​ម​ៗ ក្នុង​ដំណើរ​ជា​ជន​ពិការ​ជើង ជាមួយនឹង​កូនប្រុស ស្រី​តូច ធំ ចំនួន​០៣​នាក់​អមដំណើរ ជា​ច​លករ​ដ៏​សំខាន់ ជួយ​ជម្រុញ​ដល់​កម្លាំងចិត្ត​ឪពុក ឆ្លង​តាក់​តាម​ដងផ្លូវ​នានា…

ខេត្តបាត់ដំបង​៖ ដៃ​ទាំង​ពីរ​ប្រឹង​រុញ​រទេះ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ស​ន្សិ​ម​ៗ ក្នុង​ដំណើរ​ជា​ជន​ពិការ​ជើង ជាមួយនឹង​កូនប្រុស ស្រី​តូច ធំ ចំនួន​០៣​នាក់​អមដំណើរ ជា​ច​លករ​ដ៏​សំខាន់ ជួយ​ជម្រុញ​ដល់​កម្លាំងចិត្ត​ឪពុក ឆ្លង​តាក់​តាម​ដងផ្លូវ​នានា ពាសពេញ​ក្នុង ក្រុង​បាត់ដំបង ដើម្បី​ស្វែងរក​កាក​សំណល់​អេ​ត​ចាយ ដែល​ជនានុជន​បោះចោល​តាម​ដងផ្លូវ ឬ ចោល​ក្នុង​ធុងសម្រាម​។

ជួប​ជាមួយ​កោះសន្តិភាព នៅ​វេលា​​ម៉ោង ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី ២១ ធ្នូ នៅ​លើ​កំណាត់​ផ្លូវ​ដ៏​មមាញឹក​បំផុត ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខណៈ​ដែល​បុរស​ពិការ​ដ៏​កំសត់​នេះ បាន​រុញ​រទេះដែក​មួយ បណ្ដើរកូន​តូច​ៗ ដើរ​ផ្សងព្រេង​ស្វែងរក​រើស​ចាយ​តាម​ដងផ្លូវ​។

គាត់​បាន​ចំណាយពេល​ដ៏​មាន​តំលៃ​ជាង​កន្លះ​ម៉ោង ក្រោម​កំ​ដៅ​ថ្ងៃ​បើកភ្នែក​ស្ទើរ​មិន​រួច និយាយ​ជាមួយ​កោះសន្តិភាព​។ ពិតមែនតែ​គាត់​ជា​ជន​ពិការ​មាន​មុខរបរ​អាជីព​ជា​អ្នក​រើស​អេ​ត​ចាយ តែ​អត្ត​ចរិត​របស់​គាត់​បាន​បង្ហាញ​នូវ​ភាព​រូស​រាយ​រាក់ទាក់ និង ទន់ភ្លន់​នៅ​ពេល​ជួប​និយាយ​ជាមួយ​មនុស្ស​ទូទៅ ដែល​សួរនាំ​គាត់​។ គាត់​បាន​ដោះ​មួក ជាមួយនឹង​ការ​បង្ហាញ​នូវ​ស្នាមញញឹម លាយឡំ​ជាមួយនឹង​ញើស​ហូរ​រហាម​លើ​ផ្ទៃមុខ មុន​ពេល​ឆ្លើយ​តប​ស្វា​គម​ន៏​មក​កាន់​កោះសន្តិភាព ដែល​ផ្ដើម​ដោយ​ពា្យ​«​ជម្រាបសួរ​»​។

តាំងពី​ចំណុច​ចាប់ផ្ដើម ពិតមែនតែ​ជជែក​គ្នា​ក្នុង​រយៈពេល​ខ្លី តែ​គាត់​បាន​ព័រ​នា​យ៉ាង​ពិស្ដារ​អំពី​សាវតា នៃ​គ្រួសារ​ដ៏​កំសត់​របស់​គាត់ ជា​ការ​ឆ្លើយ​តប​រាល់​សំនួរ​កោះសន្តិភាព​។ លើកដៃ​ជូត​ញើស​បន្តិច​រួច​និយាយ​ប្រាប់​ថា «​ខ្ញុំ​ឈ្មោះ សួន ទិ​ត្យ អាយុ​៣៤​ឆ្នាំ ពិការ​ជើង​ទាំង​សងខាង​ពី​កំណើត តែ​ខ្ញុំ​អាច​ដើរ​រុញ​រទេះ ឬ ធ្វើ​ការងារ​ស្រាល​ៗ​បាន​។ រីឯ​ប្រពន្ធ​ខ្ញុំ​ឈ្មោះ ពៅ ធីតា ពិការ​ជើង​ទាំង​សងខាង​ដែរ តែ​មិន​អាច​ដើរ​បាន​ឡើយ (​ស្វិតជើង​) ទៅ​ណា មក​ណា គាត់​ជិះ​លើ​រទេះរុញ​។

បើ​គិត​មក​ដល់​ថ្ងៃនេះ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ បាន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​បាន​រយៈពេល​១៥​ឆ្នាំ​ហើយ ថែម​ទាំង​មានកូន​ចំនួន​០៣​នាក់​ជា​ចំណងដៃ​»​។ ជាមួយនឹង​កាយវិការ​លើកដៃ​ច​ង្អុ​រ​កូន​ៗ ដែល​អង្គុយ​សម្រាក​ជើង​ក្បែរ​នោះ លោក សួន ទិ​ត្យ បាន​បញ្ជាក់​ប្រាប់​ថា «​ក្នុង​ចំណោម​កូន​ទាំង​០៣ ខ្ញុំ​មានកូន​ស្រី​ម្នាក់​បង​គេ ឈ្មោះ ចាន់ ម៉ា​លី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៥ ឈ្មោះ ចាន់ វិបុល ប្រុស​អាយុ​០៧​ឆ្នាំ ទើប​ចូល​រៀន និង ឈ្មោះ ចាន់ វ៉ា​ន់ ឌី ប្រុស​អាយុ​០៣​ឆ្នាំ នៅផ្ទះ​។ បច្ចុប្បន្ន គ្រួសារ​ខ្ញុំ​ស្នាក់​នៅ​បន្ទប់​ជួល​ដ៏​តូច​មួយ​កន្លែង តំលៃ​ក្នុង​០១​ខែ​ចំនួន​១៥​ម៉ឺន​រៀល ដែល​ស្ថិត​ក្នុងភូមិ​ចម្ការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដោយ​មាន​មុខរបរ​អាជីព​ជា​អ្នក​«​ដើរ​រើស​អេ​ត​ចាយ​»​តែ​ម្ដង​។

ក្នុង​ដំណើរ​ផ្សងព្រេង​ស្វែងរក​«​អេ​ត​ចាយ​» ជា​រៀងរាល់ថ្ងៃ គេ​តែង​ប្រទះ​ឃើញ​បុរស​ពិការ​រូប​នេះ ជាមួយនឹង​ភរិយា​ពិការ​អង្គុយ​លើ​រទេះ​ដែល​មាន​បណ្ដើរកូន​តូ​ៗ​យ៉ាង​រហង់​ផង បង្ហាញមុខ​លើ​ដងផ្លូវ​នានា ក្នុង​ក្រុង​បាត់ដំបង​។ ពេល​ខ្លះ គេ​ឃើញ​មា​ណុ​ប​ដ៏​កំសត់​រូប​នេះ ដៃ​ម្ខាង​រុញ​រទេះដឹក​អេ​ត​ចាយ រីឯ​ដៃ​ម្ខាង​ទៀត​រុញ​រទេះ​ប្រពន្ធ តែ​ពេល​ខ្លះ​ក៏​ត្រូវ​បានកូន​តួច​ៗ​ជួយ​រុញ​រទេះ​ម្ដាយ​ពួក​គេ​ដែរ ជាមួយនឹង​ភ្នែក​ទាំង​គូរ​រំពៃ​មិន​ដាក់ រក​មើល​វត្ថុ​មាន​តំលៃ ដែល​ជា​គោលដៅ​ដ៏​ចម្បង​របស់​ពួក​គេ​គឺ​«​អេ​ត​ចាយ​»​។ ទី​សាធារណៈ តាម​ដងផ្លូវ លើ​ចិញ្ចើម​ផ្លូវ និង ធុង​សម្រាប់​នៅ​តាម​ទី​សាធារណៈ ឬ នៅ​ខាង​មុខ​ផ្ទះ​អភិជន​នានា គឺ ជា​គោលដៅ ឬ ជា​មុខសញ្ញា​ដ៏​សំខាន់​បំផុត ដែល​គ្រួសារ​ពិការ​ភាព​មួយ​នេះ ត្រូវ​ស្វែងរក​។ ក្នុង​មួយ​ថ្ងៃ​ពួក​គេ​ត្រូវ​រក​ចំណូល​ពី​ការ​«​លក់​អេ​ត​ចាយ​»​ឲ្យ​បាន​យ៉ាងតិច​ចំនួន​២០០០០​រៀល​ឡើង​ទៅ ទើប​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ឬ ប្រចាំខែ​បាន​។ នេះ​បើ​តាម លោក សួន ទិ​ត្យ ដែល​ជា​មេ​គ្រួសារ បាន​អះអាង​។

លោក សួន ទិ​ត្យ បាន​លើក​ឡើង​ពី​ខ្ទង់​ចំណូល​ចំណាយ​នេះ​ដូច្នេះ​ថា «​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ត្រូវ​ប្រឹងរក​ចំណូល​ឲ្យ​បាន​ចាប់ពី​២០០០០​ម៉ឺន​រៀល ឬ លើស​ពី​នេះ ទើប​អាច​ទប់ទល់​ជីវភាព​ក្នុង​គ្រួសារ​ខ្ញុំ​បាន​»​។ គាត់​បាន​លាតត្រដាង​ពី​ខ្ទង់ចំណាយ​ក្នុង​គ្រួសារ​ថា «​ប្រាក់​ចំណាយ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ ប្រាក់​ចំណាយ​លើ​កូន​ៗ​រៀន ប្រាក់​ចំណាយ​លើ​តំលៃ​បន្ទប់​ជួល និង ចំណាយ​លើក​ទឹក និង ភ្លើង ទៀត​។ អ​ញ្ចឹ​ង បើ​ខ្ញុំ​រក​ចំណូល​មិន​បាន​មួយ​ថ្ងៃ​២០០០០​ម៉ឺន​រៀង ឬ លើស​ពី​នេះ​ទេ ខ្ញុំ​មិន​អាច​ជួយ​កូន​ៗ​ខ្ញុំ​បាន​រៀនសូត្រ​ចេះ​ដឹង​ដូច​កូន​ៗ​គេ​បាន​ឡើយ​។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​ប្រឹង​ចេញ​ស្វែងរក​រើស​អេ​ត​ចាយ​ទាំង​ប្ដី​ប្រពន្ធ ថែម​ទាំង​កូន​ៗ​ផង​ដែរ​»​។

កោះសន្តិភាព​៖ តើ​ថ្ងៃនេះ ម្ដេច​មិនឃើញ​ភរិយា​មក​ជាមួយ ? លោក សួន ទិ​ត្យ​៖ «​ថ្ងៃនេះ​ប្រពន្ធ​ខ្ញុំ មិន​បាន​មក​ទេ ព្រោះ​គាត់​ឈឺ គ្រុន​ផ្ដាសាយធំ ចឹ​ង​គាត់​នៅ​ចាំផ្ទះ តែ​បានកូន​ៗ​មក​ជួយ ពិសេស​កូនស្រី​បង​មក​ជួយ ព្រោះ​សម្រាក​រៀន​ថ្ងៃអាទិត្យ​»​។ កោះសន្តិភាព​៖ បើ​មានការ​ងារ​ផ្សេង​ពី​ដើរ​រើស​អេ​ត​ចាយ តើ​លោក​អាច​ធ្វើ​បាន​ទេ ? សួន ទិ​ត្យ​៖ គាត់​គ្រវីក្បាល​ជាមួយនឹង​ស្នាមញញឹម​តិច​ៗ រួច​បន្លឺ​ថា «​គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ធ្វើការ​ទេ​។ ខ្ញុំ​ធ្វើ​ការងារ​ក្រៅពី​ដើរ​រើស​អេ​ត​ចាយ​មិនកើត​ទេ​។ ធ្លាប់​មាន​គេ​ជួយ​ខ្ញុំ​ម្ដង គឺ ជួយ​សម្ភារៈ​ប៉ះ​កង់ តែ​ខ្ញុំ​មិនសូវ​ចេះ​ធ្វើ​។ ម្យ៉ាងទៀត ខ្ញុំ​រក​ទីតាំង​ធ្វើ​មិន​បាន បើ​ទោះជា​រក​ជួល​ទីតាំង​គេ​ក៏​រក​មិន​បាន ទើប​ខ្ញុំ សម្រេច​រុញ​រទេះ​ដើរ​រើស​អេ​ត​ចាយ​ជាមួយ​ប្រពន្ធ​កូន​វិញ​ទៅ​»​។

បើ​និយាយ​ពី​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​វិញ បុរស​ពិការ​កាយ តែ​បេះដូង​រស់​រវើក​ម្នាក់​នេះ និង កូន​ៗ​របស់​គាត់ ហាក់​មានការ​ប្រយ័ត្ន​ប្រ​យ៉ែ​ង​សម្បើម​ណាស់ ចំពោះ​ឧបតិហេតុ​នានានៅ​លើ​ដងផ្លូវ ដែល​អាច​កើ​ក​ឡើង​ដោយ​យថាហេតុ​។ ភ្នែក​ទាំង​គូរ​សម្លឹង​មើល​យានយន្ត​លើ​ដងផ្លូវ​មិន​ប៉​ប្រឹ​ច ប៉ុន្តែ​មិន​ភ្លេច​រំពៃ​រក​មើល​«​កំណប់មាស​» របស់​គាត់​ឡើយ គឺ «​អេ​ត​ចាយ​»​។

ក្រោម​កំ​ដៅ​ថ្ងៃ​ហូត​ហែង បុរស​ពិការ​រូប​នេះ បាន​រុញ​រទេះដឹក​អេ​ត​ចាយ បណ្ដើរកូន​តូច​ៗ ហាក់​កំពុង​ប្រណាំងប្រជែង​ជាមួយនឹង​ពន្លឺព្រះអាទិត្យ ដែល​កំពុង​បណ្ដើរកូន​ចែងចាំង​ព្រិច​ៗ​ដូច្នេះ​ដែរ​។ មា​ណ​ប់​ដ៏​កំសត់​នេះ ជាមួយនឹង​កូន​តូច​ៗ បាន​ដើរ​រុញ​រទេះដែក​កញ្ចាស់​មួយ សម្រាប់​ដឹក​«​អេ​ត​ចាយ​«​ផង និង ជួយ​រុញ​រទេះដឹក​«​ភរិយា​ពិការ​ជាទី​ស្រលាញ់​»​របស់​គាត់​ផង ឆ្លងកាត់​តាម​បណ្ដា​ផ្លូវ​នានា ស្ទើរ​គ្រប់​ទិស​ទី ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ស្វែងរក​«​កាក​សំណល់​អេ​ត​ចាយ​» ដែល​គាត់​ចាត់ទុកជា​«​កំណប់មាស​» មាន​តំលៃ​មហាសាល​សម្រាប់​គ្រួសារ​ពិការ​ភាព​របស់​គាត់​។

ទំនង​គ្រួសារ​ងាយ​រង​គ្រោះ​មួយ​នេះ មិន​ធ្លាប់​ទ​ទូល​បាន​អំណោយ​ធំដុំ​ម្ដងណា​ឡើយ ពី​សប្បុរសជន ឬ អង្គការ ឬ ពី​អាជ្ញាធរ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​បុរស​ពិការ សួន ទិ​ត្យ​។ គាត់​ហាក់​មិន​ផ្ដល់​ចម្លើយ​ជាក់លាក់​ទេ ត្រង់​ចំណុច​នេះ​។ ប៉ុន្តែ​គាត់​ក៏​មិន​បដិសេធ​ដែរ​ចំពោះ​អំណោយ​សប្បុរសជន ឬ អំណោយ​ពី​អាជ្ញាធរ ឬ អំណោយ​អង្គរការ​នានា ព្រោះ​ពេល​នេះ​គ្រួសារ​គាត់​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​គ្រប់​បែប​យ៉ាង ទាំង​កន្លែង​ស្នាក់​នៅ ទាំង​ស្បៀងអាហារ​។ ជា​ពិសេស​ការ​ជួយ​ជ្រ​ម​ជ្រែង​ដល់​កូនស្រី​ដែល​កំពុង​រៀន​ថ្នាក់​ទី​៥ នៅ​សាលា​បឋម​សិក្សា​«​សម្ដេច​ជា​សុ​ី​ម​» សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ