រាជធានីភ្នំពេញ៖ នៅពេលអាកាសធាតុប្រែប្រួល ជំងឺគ្រុនផ្តាសាយតែងតែកើតមាន។ មន្ទីរពេទ្យកាល់ម៉ែតបានចែករំលែកវិធីសាស្ត្រព្យាបាលបឋមតាមបែបធម្មជាតិដ៏មានប្រសិទ្ធភាពដែលអ្នកអាចអនុវត្តនៅផ្ទះបាន៖
វិធីសាស្ត្របឋមព្យាបាលផ្ដាសាយតាមបែបធម្មជាតិ៖
- សម្រាកគ្រប់គ្រាន់ និងខ្យល់អាកាសបរិសុទ្ធ៖ ត្រូវចំណាយពេលសម្រាកឱ្យបានពេញលេញ។
- ផឹកទឹកឱ្យបានច្រើន៖ ជួយជំរុញការបន្សាបជាតិពុលក្នុងខ្លួន។
- រូបមន្តខ្ញី៖ ហាន់ខ្ញីជាចំណិតៗតូចៗ ហើយលាយជាមួយទឹកក្ដៅឧណ្ហៗផឹករាល់ថ្ងៃ។
- រូបមន្តទឹកឃ្មុំ-ក្រូចឆ្មារ លាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ១ ស្លាបព្រាកាហ្វេ រួចលាយជាមួយទឹកក្ដៅមួយកែវតូចល្មមដើម្បីផឹករាល់ថ្ងៃ។
ការក្រើនរំលឹកសំខាន់!
ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយកើតឡើងធ្ងន់ធ្ងរដូចជា៖ ឈឺបំពង់ក, ឈឺច្រមុះ, និងក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សាសេ អ្នកជំងឺគួរស្វែងរកសេវាពិនិត្យពិគ្រោះយោបល់ជាមួយ គ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងជៀសវាងការផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់សុខភាពលោកអ្នកធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ