ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ៖ រឿងក្តៅគគុកជាងគេនៅកិច្ចប្រជុំកំពូលអាស៊ាន គឺ ជម្លោះព្រំដែនកម្ពុជា-ថៃ

3 ម៉ោង មុន
  • ភ្នំពេញ

រឿងក្រៅឆាកបឋមចេញពីទីក្រុងកូឡាឡាំពួរ ។ តាម លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយជាប្រធានបទក្តៅក្នុងចំណោមប្រធានបទជាច្រើនដែលគ្រោងនឹងដាក់លើតុនៅឯកិច្ចប្រជុំនានារយៈពេលប៉ុន្មានថ្ងៃនេះ…


រឿងក្រៅឆាកបឋមចេញពីទីក្រុងកូឡាឡាំពួរ ។ តាម លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយជាប្រធានបទក្តៅក្នុងចំណោមប្រធានបទជាច្រើនដែលគ្រោងនឹងដាក់លើតុនៅឯកិច្ចប្រជុំនានារយៈពេលប៉ុន្មានថ្ងៃនេះ ប្រធានបទចំនួន ៣ ត្រូវបានគេប៉ាន់ប្រមាណមើលថា ក្តៅគគុកជាងគេនោះគឺ ៖ ១. ជម្លោះព្រំដែនកម្ពុជា-ថៃ, ២. គម្រោងបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ានៅខែធ្នូខាងមុខ និងទី ៣. បញ្ហាពន្ធរបស់លោក Donald Trump ។

លោក ពុយ គា ថា អវត្តមានរបស់នាយករដ្ឋមន្ត្រីថៃដែលគ្រោងនឹងចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃស្អែក អាចនឹងធ្វើឱ្យលោក Donald Trump អារម្មណ៍មិនល្អ ព្រោះយោងតាមកម្មវិធី លោក Donald Trump បានត្រៀមខ្លួននឹងធ្វើជាសាក្សីនៃកិច្ចចុះហត្ថលេខាព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅវេលាម៉ោង ៣៖៤៥ នាទីរសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ រួចទៅហើយ ។ កាសែតថៃបានផ្សាយនៅព្រឹកថ្ងៃសៅរ៍ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin ត្រូវលុបចោលគម្រោងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដោយមូលហេតុថា លោកត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខព្រះមហាក្សត្រីយានី សិរិគិត ដែលបានយាងសោយទិវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅម៉ោង ៩យប់ ថ្ងៃទី ២៤ ខែតុលា ម្សិលមិញនេះ ។ លោក ពុយ គា ថា យ៉ាងណាក៏ដោយ តាមព័ត៌មានដែលខ្ញុំទទួលបាន លោក Anutin នៅមានជម្រើសពីរ ៖ ទីមួយ ឱ្យរដ្ឋមន្រ្តីការបរទេសចុះហត្ថលេខាជំនួស និងទីពីរ លោកនឹងហោះមកទីក្រុងកូឡាឡាំពួរ ដើម្បីចុះហ្ថលេខារួចនឹងវិលត្រឡប់ទៅបាងកកវិញ ។ 

ប្រធានក្លិបអ្នកកាសែតកម្ពុជា អោយដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ នេះ អ្នកសារព័ត៌មានសរុបជាង ២,៨០០នាក់បានចុះឈ្មោះដើម្បីយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏ដូចជាដំណើរមកដល់របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃស្អែក ។ ក្នុងនោះមានអ្នកសារព័ត៌មានមកពីអាម៉េរិកជិត ១០០នាក់បានតាមមកជាមួយលោក Donald Trump ។ 

យោងតាមកម្មវិធីចុងក្រោយរបស់សេតវិមាន លោក លោក Donald Trump នឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមាន ១៨ប្រទេសនោះទេ លើកលែងតែកិច្ចប្រជុំកំពូលរវាងអាម៉េរិក-អាស៊ាន និងកិច្ចប្រជុំទ្វេភាគីដទៃទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ