ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា និង​ស្ថាប័ន​បេតិកភណ្ឌ​វប្បធម៌​ចិន ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិរក្ស​ព្រះ​បរមរាជវាំង​អង្គរធំ

1 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី​២៤ ​តុលា ឆ្នាំ​២០២៥​ ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ចិន​-​កម្ពុជា​…

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី​២៤ ​តុលា ឆ្នាំ​២០២៥​ ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ចិន​-​កម្ពុជា​ ដើម្បី​ថែរក្សា​រមណីយដ្ឋាន​អង្គរ (China- Cambodia Government Team for Safeguarding Angkor) ជាមួយ​លោក លោក Li XiangDong អគ្គនាយករង​នៃ​ស្ថាប័ន​បណ្ឌិតសភា​បេតិកភណ្ឌ​វប្បធម៌​ចិន (China Academy of Cultural Heritage) ដើម្បី​ពិភាក្សា និង​ពិនិត្យ​វឌ្ឍន ភាព​ការងារ​របស់​គម្រោង​ជួសជុល និង​អភិរក្ស​ព្រះ​បរមរាជវាំង នៃ​អតីត​រាជធានី​អង្គរធំ​។

បន្ទាប់​មក ឯកឧត្តម​អគ្គនាយក ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​កំពុង​អនុវត្ត​នៅ​ការ​ដ្ឋា​ន​ដោយ​ផ្ទាល់ និង​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ដល់​ក្រុមការងារ ដើម្បី​ឱ្យ​ការងា​នេះ ដំណើរការ​ដោយ
​រលូន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ