ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ក​ន្ត្រា​ក់រំលំ​ដើម​ក្ងោក​សង្កត់​ឡាន​ព្រូស​រង​ការ​​ខូច​ខាត

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​មាន​ធ្លាក់​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​១​ប្រាវ បណ្តាល​ឱ្យ​បាក់​រលំ​ដើម​ក្ងោក​១​ដើម សង្កត់​លើ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង​ ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ខូចខាត និង​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ។ ករណី​នេះ…

រាជធានី​ភ្នំពេញ ៖ ខណៈ​មាន​ធ្លាក់​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​១​ប្រាវ បណ្តាល​ឱ្យ​បាក់​រលំ​ដើម​ក្ងោក​១​ដើម សង្កត់​លើ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង​ ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ខូចខាត និង​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ។

ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥​ នៅ​តាម​មហាវិថី​ព្រះ​សីហ​នុ ក្នុងភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​ខាងលើ ពណ៌​​ស មក​ចត​នៅ​ចិញ្ចើម​ផ្លូវ​ រួច​ហើយ​ដើរ​ហាត់ប្រាណ​នៅ​ក្បែរ​នោះ ។ លុះ​មួយសន្ទុះ​ ក្រោយមក ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ផង ធ្វើ​ឲ្យ​បាក់​ដើម​ក្ងោក​មួយ​ដើម​សង្កត់​លើ​រថយន្ត​ព្រូស​ខាងលើ បែក​កញ្ចក់​ខាងក្រោយ​ និង​ដំបូល​ខូចខាត​យ៉ាងដំណំ ព្រមទាំង​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

បន្ទាប់​ពី​មាន​ករណី​ខាងលើ​​កើតឡើង អាជ្ញាធរ​បាន​ទៅ​អន្តរាគមន៍​យក​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​កាត់​ដើម​ក្ងោក​យក​ចេញ​ពីលើ​រថយន្ត និង​យក​ចេញពី​ផ្លូវ​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍ ។ ចំណែក​រថយន្ត​ដែល​ខូចខាត ត្រូវ​បាន​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ