រាជធានីភ្នំពេញ៖ ដើម្បីអបអរ និងជំរុញវប្បធម៌ម្ហូបអាហារ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី បានអញ្ជើញបើកព្រឹត្តិការណ៍ដ៏ពិសេស ភ្លក្សរសជាតិស្រាសាខេ Gifu ឆ្នាំ២០២៥” កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហការជាមួយស្ថានទូតជប៉ុន និងសហករណ៍អ្នកផលិតស្រាសាកេ Gifu ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍យ៉ាងកក់ក្តៅ។
លោក អ៊ូអិណូ បានបញ្ជាក់ថា ភាពពេញនិយមនៃម្ហូបជប៉ុននៅកម្ពុជាឡើងខ្លាំង រហូតដល់បច្ចុប្បន្ន ភ្នំពេញមានភោជនីយដ្ឋានជប៉ុនជិត ៣០០ កន្លែង។
លោកថាស្រាសាកេ គឺជាដៃគូដ៏ល្អឥតខ្ចោះជាមួយម្ហូបជប៉ុន (Washoku) ដែលជាសម្បត្តិបេតិកភណ្ឌ UNESCO ផងដែរ។
លោក អ៊ូអិណូ សង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ភ្លក្សរសជាតិនេះនឹងជួយ ពង្រឹងចំណងមិត្តភាព និងការយល់ដឹងកាន់តែស៊ីជម្រៅរវាងប្រជាជនកម្ពុជា-ជប៉ុន។
ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាកិច្ចការដ៏សំខាន់មួយក្នុងការជំរុញទាំងវប្បធម៌ និងពាណិជ្ជកម្មម្ហូបអាហារ រវាងប្រទេសទាំងពីរ៕
ចែករំលែកព័តមាននេះ