ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ខ្ទឹមបារាំង​ឆៅ​! អ្នកជំនាញ​ថា អាច​ជួយ «​កម្ចាត់​ជាតិពុ.ល​គ្រោះថ្នា.ក់​» ចេញពី​រាង​កាយ

3 ម៉ោង មុន

ខ្ទឹមបារាំង មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ចាំបាច់​ក្នុង​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ តែ​អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​ទទួលទាន​វា ទាំង​ឆៅ អាច​ផ្តល់​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​ដល់​សុខភាព​៖ នោះ​គឺ​ការ​ជួយ កម្ចាត់​ជាតិពុល ចេញពី​ក្នុង​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​។…

ខ្ទឹមបារាំង មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ចាំបាច់​ក្នុង​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ តែ​អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​ទទួលទាន​វា ទាំង​ឆៅ អាច​ផ្តល់​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​ដល់​សុខភាព​៖ នោះ​គឺ​ការ​ជួយ កម្ចាត់​ជាតិពុល ចេញពី​ក្នុង​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​។

តាម​ការ​សិក្សា​ស្រាវជ្រាវ​លើ​គុណប្រយោជន៍​របស់​បន្លែ​ប្រភេទ Allium នេះ បាន​បង្ហាញ​ថា​៖

សារធាតុ​សកម្ម​កម្ចាត់​ជាតិពុល​៖ ខ្ទឹមបារាំង​សម្បូរ​ទៅ​ដោយ សមាសធាតុ​ស្ពាន់ធ័រ និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច​ជា Quercetin ដែល​មាន​តួនាទី​គាំទ្រ​ដល់​ដំណើរការ​បន្សាប​ជាតិពុល​របស់​រាង​កាយ​។

ពង្រឹង​ការ​ការពារ​៖ សារធាតុ​សកម្ម​ទាំងនេះ ជួយ​ប្រឆាំង​នឹង រ៉ា​ឌី​កាល់​សេរី ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កោសិកា និង​អាច​ឈាន​ទៅ​ដល់​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

របៀប​ទទួលទាន​ល្អ​បំផុត​៖ ដើម្បី​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​សមាសធាតុ​ស្ពាន់ធ័រ និង​អត្ថប្រយោជន៍​ប្រឆាំង​អុកស៊ីតកម្ម អ្នកជំនាញ​ជា​ច្រើន​ណែនាំ​ឱ្យ​ទទួលទាន ខ្ទឹមបារាំង​ឆៅ ជា​ជាង​ចម្អិន ព្រោះ​កម្ដៅ​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​សារធាតុ​ទាំងនេះ​។

ដូច្នេះ ការ​បន្ថែម​ខ្ទឹមបារាំង​ឆៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដូច​ជា​ដាក់​ក្នុង​សាឡាដ ឬ​ញ៉ាំ​ជាមួយ​ម្ហូប គឺជា​វិធី​ងាយស្រួល​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ និង​គាំទ្រ​ដល់​ការ​កម្ចាត់​ជាតិពុល​ក្នុង​ខ្លួន​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ