ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំអះអាងថា លោកពូទីន​ចង់បញ្ចប់សង្គ្រាម ខណៈពលរដ្ឋអ៊ុយក្រែនជាងពាក់​កណ្ដាលត្រៀមធ្វើបាតុកម្ម

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ អះអាង​នា​ថ្ងៃ​ទី​៣​ ធ្នូ​ ថា លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន​ ចង់​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ អះអាង​នា​ថ្ងៃ​ទី​៣​ ធ្នូ​ ថា លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន​ ចង់​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​។

តាម​លោក​ត្រាំ​ថា​ ការ​ជួប​ពិភាក្សា​គ្នា​រវាង​បេសកជន​ពិសេស​​ ​គឺ​លោក​STEVE  WITKOFF​ និង​កូនប្រសា​រលោក​JARED  KUSHER ជាមួយ​ប្រធា​នា​ធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​ស្ដី​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជា​ការ​ពិ​ភា​ក្សាគ្នា​ដ៏​ល្អ​បំផុត​តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ឡើយ​ ។

ពេល​ដែល​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ចាប់ផ្ដើម​ស​ប្ដា​ហ៍​ទី​២​នៃ​ការ​ពិភាក្សា​គ្នា ដើម្បី​តាក់តែង​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​ជម្លោះ​ដោយ​អាវុធ លោក​ត្រាំ​ដែល​ជា​ឯកអគ្គរដ្ឋទូត​សន្តិភាព ចាប់​តាំងពី​ច្រើន​ខែ​មក​ហើយ រវាង​ប្រទេស​ទាំង​២​អះអាង​ថា លោកពូ​ទី​ន​​ចង់​បញ្ចប់សង្គ្រាម​ជាមួយ​​ក្រុង​គៀវ​ ។

ចំណែក​ការ​ស្ទាបស្ទង់​មតិ​មួយ​ចេញផ្សាយ​ កាលពី​ថ្ងៃ​ទី​៣​ ធ្នូ​ បង្ហាញ​ថា ពលរដ្ឋ​អ៊ុ​យ​ក្រែ​ន ជាង​ពាក់កណ្ដាល​និយាយ​ថា ត្រៀម​ធ្វើ​បាតុកម្ម​ប្រសិនបើ​ប្រទេស​ពួក​គេ​ព្រម​ទទួលយក ការ​​ធ្វើ​សម្បទាន​ដែនដី​ដែល​មិន​អាច​ទទួលយក​បាន អំឡុង​ពេល​នៃ​ការ​ចរចា​សន្តិភាព​ដែល​កំពុង​ធ្វើ​ជាមួយ​ក្រុង​ម៉ូ​​ស្គូ​ ។

ការ​ស្ទាបស្ទង់​មតិ​នោះ​ ដែល​ធ្វើ​ពី​ថ្ងៃ​ទី​៥ ​ទៅ​ថ្ងៃ​ទី​២៦​ វិច្ឆិកា លើ​មនុស្ស​ជាង​១០០០​នាក់​បង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស​ទាំងនេះ ៥១,៤%​និយាយ​ថា ត្រៀម​ចេញ​ធ្វើ​បាតុកម្ម ប្រសិនបើ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ព្រម​ធ្វើ​សម្បទាន​ដែល​មិន​អាច​ទទួលយក​បាន ​។ ផ្ទុយ​ទៅ​វិញ​មនុស្ស​៤៤,៣% គូសបញ្ជាក់​ថា​មិន​មាន​បំណង​ធ្វើ​បាតុកម្ម​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ