ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការទាំងយប់ ! អភិបាលរងខណ្ឌពោធិ៍ សែនជ័យចុះពង្រឹងសន្តិសុខនៅក្លឹប X-ZOOM និងហាង HOKI

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​មូលដ្ឋាន នៅ​វេលា​ម៉ោង​១៩:៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​មូលដ្ឋាន នៅ​វេលា​ម៉ោង​១៩:៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២៥ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ លោក ផុ​ន សុ​ផា​ន អភិបាលរង​ខណ្ឌ បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ផ្ទាល់​ដល់ទី​តាំង​អាជីវកម្ម​ចំនួន ០២​កន្លែង ។

ជាក់ស្តែង រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ​ថា ៖ លោក​ផុ​ន សុ​ផា​ន អភិបាលរង​ខណ្ឌ បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ទីតាំង​អាជីវកម្ម​ចំនួន​០២​ទីតាំង នា​វេលា​ម៉ោង​១៩:៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ ។

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​ថា ទីតាំង​ទាំងនោះ​រួម​មាន ៖

១.​ទីតាំង​អាជីវកម្ម​ក្លឹ​ប​ឌី​ស្កូ​តែ នាម​ករ​ណ៍ ក្លឹ​ប​កម្សាន្ដ X-ZOOM ស្ថិត​នៅ​មហាវិថី​ចោម​ចៅ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ។
២.ទីតាំង​អាជីវកម្ម​ភោជនីយដ្ឋាន នាម​ករ​ណ៍ HOKI ស្ថិត​នៅ​មហាវិថី​ចោម​ចៅ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ។

ក្រុមការងារ​បាន​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖
-​ត្រូវ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ
-​ហាម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​គ្រប់​ប្រភេទ
-​ហាម​មិន​ឲ្យ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ
-​ត្រូវ​រៀបចំ​ច្រក​សុវត្ថិភាព (​ច្រក​អាសន្ន​) ឲ្យ​បាន​ត្រឹមត្រូវ
-​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន

សូម​រំលឹក​ថា រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​ថា ការ​ចុះ​ណែនាំ​នេះ គឺជា​ជំហាន​ដំបូង ហើយ​អាជ្ញាធរ​នឹង​បន្ត​តាមដាន​ការ​អនុវត្តរ​បស់ទីតាំង​ទាំងនោះ ។ ប្រសិនបើ​ម្ចាស់​អាជីវកម្ម​មិន​គោរព​តាម​ការ​ណែនាំ​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ