ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការ​បទេស​៖ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​គាំទ្រ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​យោធិន​១៨​រូប

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ស្ថានភាព​យោធិន​ខ្មែរ​១៨​រូប ដែល​ប្រទេស​ថៃ​បន្ត​ឃុំខ្លួន​បាន​កំពុង​តាមដាន​យកចិត្ត​ទុក្ខ​ដាក់ ខណៈ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​គាំទ្រ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​យោធិន​ទាំងអស់​ផង​ដែរ ។ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​នៅ​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ស្ថានភាព​យោធិន​ខ្មែរ​១៨​រូប ដែល​ប្រទេស​ថៃ​បន្ត​ឃុំខ្លួន​បាន​កំពុង​តាមដាន​យកចិត្ត​ទុក្ខ​ដាក់ ខណៈ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​គាំទ្រ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​យោធិន​ទាំងអស់​ផង​ដែរ ។

សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​នៅ​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន​ជា​ច្រើន​ស្តី​អំពី​ស្ថានភាព​យោធិន​ខ្មែរ​ចំនួន​១៨​រូប ដែល​ប្រទេស​ថៃ​កំពុង​បន្ត​ឃុំឃាំង​ខ្លួន អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​ថា​អស់​រយៈពេល​១២៧​ថ្ងៃ​ហើយ គិត​ចាប់តាំងពី​ពេល​យោធិន​ទាំង​១៨​រូប ត្រូវ​បាន​ចាប់ខ្លួន ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ។

ដូច​គ្នា​នេះ​ដែរ គឺ​អស់​រយៈពេល​១២៧​ថ្ងៃ​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ឥត​ស្រាកស្រាន្ត ដើម្បី​ជំរុញ​យុទ្ធនាការ​ទាមទារ​ការ​ដោះ​លែង​យោធិន​របស់​យើង​ទាំង​អស់នេះ តាម​គ្រប់​មធ្យោបាយ​ការទូត​ដែល​អាច​ធ្វើ​ទៅ​បាន រួម​បញ្ចូល​ទាំង​ការ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រទេស​ថៃ ការពិគ្រោះ​យោបល់​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់ និង​អន្តរជាតិ និង​ការ​សម្របសម្រួល​ជាមួយ​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) ដែល​រាជ​រដ្ឋាភិបាល​បាន​បន្ត​ទាក់ទង​ធ្វើការ​ជាមួយ​យ៉ាង​ជិត​ស្និទ្ធ​តាំងពី​ដំបូង​មក បាន​ផ្តល់​ការ​គាំទ្រ​តាម​តួនាទី​របស់​ខ្លួន ក្នុង​ការ​ធានា​ឱ្យ​យោធិន​របស់​យើង​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បាន​ទទួល​នូវ​ការ​គោរព​សិទ្ធ​ស្រប​តាម​ច្បាប់ មនុស្សធម៌​អន្តរជាតិ ហើយ​ក្រុម​គ្រួសារ​ទាំងអស់​គ្នា​ក៏​បាន​ទទួល​ដំណឹង​អំពី​សុខទុក្ខ​របស់​ពួក​គេ​ជាប់ ជា​ប្រចាំ​។ ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​គាំទ្រ​ការ​ធ្វើ មាតុភូមិនិវត្តន៍​យោធិន​ទាំងអស់​ផង​ដែរ ។

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​បំផុត ដល់​ការ​ជំរុញ​ការ​ដោះ​លែង​យោធិន​ទាំង ១៨​រូប​របស់​យើង និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ អង្គការ​អន្តរជាតិ ក្រុម​សង្គម​ស៊ី​វិល និង​គ្រប់​បុគ្គល​ទាំងអស់ ដែល​បាន​នៅ​ឈរ​ជាមួយ​យើង​ក្នុង​ការ​អំពាវនាវ​ឱ្យ​មាន ការ​ដោះ​លែង​យោធិន​ទាំង​១៨​រូប ដោយ​គ្មាន​បង្អែរ​បង្អង់ និង​គ្មាន​លក្ខខណ្ឌ ដូច​មាន​បញ្ជាក់​នៅ​ក្នុង សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ