ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​៧​មក​រា ចុះ​ណែនាំ​អ្នក​ទទួល​ផ្ញើ​រថយន្តរបស់​សាលា​ឯកជន ដែលយក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ចំណត

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មក​រា ចុះ​ណែនាំ​ដល់​អ្នក​ទទួល​ផ្ញើ​រថយន្ត​នៅ​សាលា​សកល​វិទ្យាល័យ វណ្ណ​ដា ជាប់​របង​វត្ត​មង្គល​វ័ន មិន​អនុញ្ញាត​ឲ្យ​យក​ផ្លូវ​សាធារណៈ ធ្វើ​ជា​ចំណត ព្រោះ​កន្លង​មក បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មក​រា ចុះ​ណែនាំ​ដល់​អ្នក​ទទួល​ផ្ញើ​រថយន្ត​នៅ​សាលា​សកល​វិទ្យាល័យ វណ្ណ​ដា ជាប់​របង​វត្ត​មង្គល​វ័ន មិន​អនុញ្ញាត​ឲ្យ​យក​ផ្លូវ​សាធារណៈ ធ្វើ​ជា​ចំណត ព្រោះ​កន្លង​មក បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ។

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥​នេះ កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​ខណ្ឌ និង​ប៉ុស្តិ៍​មនោ​រម្យ បាន​ចុះ​ណែនាំ​អ្នក​ទទួល​ផ្ញើ​រថយន្ត​នៅ​សាលា​សកល​វិទ្យាល័យ វណ្ណ​ដា ស្ថិត​សង្កាត់​មនោ​រម្យ ដែល​គាត់​យក​រថយន្ត​មក​ចត​សង់ខាង​ផ្លូវ​លេខ​១២៤ ជាប់​របង​វត្ត​មង្គល​វ័ន ។

លោក​វរសេនីយ៍ឯក ជុន ប៊ុ​ន​ណា​ន អធិការ​នគរបាល​ខណ្ឌ​៧​មក​រា បាន​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ បាន​សំណូមពរ លោក​ជួយ​ចាត់​ឲ្យ​កម្លាំង​ផ្នែក​ជំនាញ​ចុះ​ទៅ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ទៅ​ដល់​អ្នក​ទទួល​ផ្ញើ​រថយន្ត សាលា​ឯកជន​មួយ​កន្លែង ក្បែរ​របង​វត្ត​មង្គល​វ័ន ដែល​យក​ផ្លូវ​សាធារណៈ​ចត​រថយន្ត​អម​សងខាង​ផ្លូវ បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​នោះ​ឡើយ ជា​ពិសេស​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ផង​ដែរ ។

លោក​អធិការ​បន្ត​ថា ចាប់ពី​ពេល​នេះ​ទៅ បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា និង​អប់រំ​រួច គឺ​មិន​អនុញ្ញាត​អោយ​គាត់​យក​រថយន្ត​ផ្ញើ មក​ចត​ទាំង​សងខាង​ផ្លូវ​ទៀត​ទេ ។ ក្នុង​ករណី​នៅ​តែ​បន្ត​ចត​ទៀត​នោះ អាជ្ញាធរ នឹង​ចាត់វិធានការ​ក្ដៅ ដោយ​ស្ទួ​ច​រថយន្ត យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ដោះស្រាយ​គ្នា​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា កន្លង​មក​តាម​បណ្ដោយ​ផ្លូវ​លេខ​១២៤ ជាប់​របង​វត្ត​មង្គល​វ័ន ហៅ​វត្ត​ស្វាយ​ដង្គុំ សាលារៀន​វណ្ណ​ដា បាន​យក​រថយន្ត មក​ចត​លើ​អម​សងខាង ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​ពលរដ្ឋ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​ថ្មើរជើង ត្រូវ​ដើរ​កណ្ដាលផ្លូវ​តែ​ម្ដង ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ