ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់ និង​របួសធ្ងន់-​ស្រាល​៤​នាក់ ក្នុង​ហេតុការណ៍​ឡានFord បុកឡាន​V-engនៅ​ស្រុក​​កែវ​សីមា

1 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌល​គី​រី ៖ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ​ព្រឹកថ្ងៃ​​​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​៥០​នាទី ស្ថិតនៅ​ចំណុច​៥៩ ចន្លោះ​គីឡូម៉ែត្រ​លេខ…

ខេត្តមណ្ឌល​គី​រី ៖ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ​ព្រឹកថ្ងៃ​​​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​៥០​នាទី ស្ថិតនៅ​ចំណុច​៥៩ ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៥/៧៦ ផ្លូវជាតិ​លេខ​៧៦ ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​និង​រថយន្ដ បើកបរ​បញ្ច្រាសទិស​គ្នា​ដោយ​រថយន្ត​ម៉ាក​ហ្វ​ត បើកបរ​ពីរ​លិចទៅ​កើត រី​ឯក​រថយន្ត​វេ​អង​បើកបរ​ពី​កើត​ទៅ​លិច​។

អ្នកបើកបរ​រថយន្ត​ឈ្មោះ អឿ​ន រ៉ា​ល់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អ្នក​បើករថយន្ត រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ (​រង​របួសធ្ងន់​) បើកបរ​រថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR7811 (​ជា​អ្នកបើកបរ​បង្ក​)​។ ១- អ្នក​រួម​ដំណើរ​ឈ្មោះ ស្រី ផ​ល្លី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល ក្រុងភ្នំពេញ (​ស្លាប់​កន្លែង​កើតហេតុ​)​។ ២- អ្នក​រួម​ដំណើរ​ឈ្មោះ ហួ​ន សុធា​រី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​ស្រែ​អុ​ី ឃុំរ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (​រង​របួសស្រាល​)​។ ៣- អ្នក​រួម​ដំណើរ​ឈ្មោះ ផូ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​យោធា រស់នៅ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល​(​គ្មាន​របួស​)​។ ៤- អ្នក​រួម​ដំណើរ​ឈ្មោះ គឹ​ម ដែង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កម្មករ រស់នៅ​សង្កាត់​បឹង​សាឡា​ង ក្រុងភ្នំពេញ (​រង​របួស​ដៃ​និង​ទ្រូង​)​។

អ្នកបើកបរ​រថយន្ត​ឈ្មោះ អឿ​ន សំ​អូន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ដូនជី ឃុំ​បុ​ស្ត​ខ្លុ​ល ស្រុក​ចំការលើ ខេត្តកំពង់ចាម​( រង​របួស​ចំ​ផ្ទៃមុខ​)​។ បើកបរ​រថយន្ត​ម៉ាក់​វេ​អង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A9153 គ្មាន​សណ្ដោងរ​ម៉ក​។

ចំពោះមូលហេតុ គឺបណ្ដាល​មក​ពីរ​រថយន្ត​ហ្វ​ត (ford) បើកបរ​មិន​ប្រកាន់​ស្ដាំ​ចូល​កន្លង​ផ្លូវ​របស់​រថយន្ត​វេ​អង ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះ​ចរាចរណ៍​នេះ​កើត​ទ្បើ​ង​។

បច្ចុប្បន្ន សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ជន​រង​គ្រោះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី រីឯ​មធ្យោបាយ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ចរាចរណ៍​៥៩ រង់ចាំ​ចាត់ការ​តាម​នីតិវិធី​បន្ត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ