ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​ចំនួន​៤០៩១៣​ប៊ី​លាន​រៀល​ស្មើនឹង ១៨,៨៥% កើន​ចំនួន​៧,៨% ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​សរុប​ចំនួន​៤០ ៩១៣ ប៊ី​លាន​រៀល ស្មើនឹង​១៨,៨៥% នៃ​ផលិតផល​ក្នុង​ស្រុ​ល​សរុប(​ផ​.​ស​.​ស​.) ឬ​កើន​ចំនួន​៧,៨% ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​សរុប​ចំនួន​៤០ ៩១៣ ប៊ី​លាន​រៀល ស្មើនឹង​១៨,៨៥% នៃ​ផលិតផល​ក្នុង​ស្រុ​ល​សរុប(​ផ​.​ស​.​ស​.) ឬ​កើន​ចំនួន​៧,៨% ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥ ។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ទីស្ដីការ​នាយក​រដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ ដោយ​បាន​ពិភាក្សា​ឆ្លង និង​អនុម័ត​របៀប​វ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៦ ។

សេចក្តីព្រាងច្បាប់​នេះ មាន​៦​ជំពូក និង​១៥​មាត្រា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្តល់​អាទិភាព​លើ​ការ​ពង្រឹងសមត្ថភាព​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ការ​ទ្រទ្រង់​និរន្តរភាព​នៃ​កិច្ច​ប្រតិបត្តិការ​របស់​ស្ថាប័នរដ្ឋ ការ​គាំទ្រ​ការ​អនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់​ៗ ព្រមទាំង​វិធានការ​កែទម្រង់​គន្លឹះ និង​ជាក់ស្តែង​នានា ដែល​ត្រូវ​បន្ត​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២៦ ជា​ពិសេស គាំទ្រ​ការ​បន្ត​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​៦ វិធានការ​គន្លឹះ​ទាំង​៥ និង​អាទិភាព​គន្លឹះ​ទាំង​៥ ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​ដំណាក់កាល​ថ្មី ទាំង​ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង​ប្រទេស ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។

សេចក្តីព្រាងច្បាប់​ហិរញវត្ថុ​ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​សរុប​ចំនួន ៤០ ៩១៣ ប៊ី​លាន​រៀល ស្មើនឹង ១៨,៨៥% នៃ ផ​.​ស​.​ស​. ឬ​កើន​ចំនួន ៧,៨% ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥ ។ តាម​ការ​វាយតម្លៃ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៥,២% សម្រាប់​ឆ្នាំ​២០២៥ និង​ប្រមាណ ៥,០% សម្រាប់​ឆ្នាំ​២០២៦ ស្រប​ពេល​ដែល ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់​៣០២០ ដុល្លារ​អាម៉េរិក បើ​ធៀប​នឹង​ប្រមាណ ២ ៨៥៨ ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២៥ ។

កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២៦ ត្រូវ​បាន​គាំទ្រ​ដោយ​វិស័យ និង​អនុ​វិស័យ ជា​ចន្ទល់​ជំរុញ​កំណើន​រួម​មាន ១-​វិស័យ​ឧស្សាហកម្ម ២-​វិស័យ​សេវាកម្ម ៣-​វិស័យ​កសិកម្ម ដែល​បន្ត​គាំទ្រ​ដោយ​អនុ​វិស័យ​នេសាទ និង​ការ​ចិញ្ចឹមសត្វ ។ អត្រា​អតិផរណា​ជា​មធ្យម​ប្រចាំឆ្នាំ​ត្រូវ​បាន​ព្យាករ​ថា នឹង​ស្ថិត​ក្នុង​រង្វង់​២,៨% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ