ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! សញ្ញា ៧ យ៉ាង​នៃ​ជំងឺ​ភ្នែក​ស្ងួត ដែល​អ្នក​មិន​គួរ​មើល​រំលង!​

14 ម៉ោង មុន

រាជធានីភ្នំពេញ៖​ ជំងឺ​ភ្នែក​ស្ងួត​គឺ​ជា​បញ្ហា​រំខាន​មួយ​ដែល​មនុស្ស​ជាច្រើន​ជួបប្រទះ ជាពិសេស​អ្នក​ដែល​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ច្រើន។ មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បង្ហាញ​ពី​រោគសញ្ញា​សំខាន់ៗ​ដែល​ត្រូវ​ប្រយ័ត្ន៖ រោគសញ្ញា​ជំងឺ​ភ្នែក​ស្ងួត​រួមមាន៖ ករណី​ធ្ងន់ធ្ងរ៖ ប្រសិនបើ​ភ្នែក​ស្ងួត​ខ្លាំង អ្នក​អាច​មាន​អាការៈ ក្រហម​ភ្នែក…

រាជធានីភ្នំពេញ៖​ ជំងឺ​ភ្នែក​ស្ងួត​គឺ​ជា​បញ្ហា​រំខាន​មួយ​ដែល​មនុស្ស​ជាច្រើន​ជួបប្រទះ ជាពិសេស​អ្នក​ដែល​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ច្រើន។ មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បង្ហាញ​ពី​រោគសញ្ញា​សំខាន់ៗ​ដែល​ត្រូវ​ប្រយ័ត្ន៖

រោគសញ្ញា​ជំងឺ​ភ្នែក​ស្ងួត​រួមមាន៖

  • រកាំភ្នែក
  • ក្រហាយ​ក្នុង​ភ្នែក
  • រមាស់​ក្នុង​ភ្នែក
  • ចាញ់​ពន្លឺថ្ងៃ
  • ហៀរ​ទឹកភ្នែក (ជា​ប្រតិកម្ម​របស់​ភ្នែក​ចំពោះ​ភាព​ស្ងួត)
  • រោយ​ភ្នែក
  • ស្រវាំងភ្នែក

ករណី​ធ្ងន់ធ្ងរ៖ ប្រសិនបើ​ភ្នែក​ស្ងួត​ខ្លាំង អ្នក​អាច​មាន​អាការៈ ក្រហម​ភ្នែក ឬ​ ឈឺចាប់​ក្នុង​ភ្នែក ថែម​ទៀត​ផង។

ការ​អំពាវនាវ​ពី​អ្នកជំនាញ៖

ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ដូច​ការ​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​យោបល់ និង​ពិនិត្យ​ភ្នែក​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​រករោគវិនិច្ឆ័យ​កម្រិត​ស្ងួត​ភ្នែក និង​ទទួល​បាន​ការ​ប្រឹក្សា និង​ព្យាបាល​ទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ