ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃជាង៣០ឆ្នាំ របស់លោកស្រី ង៉ាន សុខខេង ដែលជាប្រជាពលរដ្ឋរស់នៅមុខខ្លោងទ្វាវត្តរាជបូណ៌ ក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ឯកឧត្តមអភិបាលខេត្ត សូមធ្វើការយោគយល់ចំពោះបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានអូសបន្លាយវិវាទជាង៣០ឆ្នាំនេះ ប៉ុន្តែមកដល់ពេលនេះ ដោយឈរលើគោលនយោបាយឈ្នះឈ្នះនិងមានការចូលរួមដោយស្ម័គ្រចិត្តពីបងប្អូនប្រជាពលរដ្ឋទាំងសងខាង ទើបថ្ងៃនេះ យើងអាចរកបាននូវចំណុចកណ្ដាលព្រមទាំងបានដោះស្រាយ និងបញ្ចប់វិវាទនេះជូនភាគីទាំងសងខាងបានដោយរលូន ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា យើងបានជោគជ័យនាពេលនេះ គឺដោយគូវិវាទទាំងពីរយល់ព្រម និងស្ម័គ្រចិត្តចូលរួមតាមការ សម្របសម្រួលរបស់ឯកឧត្តម អភិបាលខេត្ត ដោយបងប្អូនព្រមទទួលយកសំណងនៃការខូចខាតទាំងអស់ ដោយគ្មាននរណាបង្ខិតបង្ខំឡើយ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃមួយនេះផងដែរ ។ ឯកឧត្តម ក៏សូមអរគុណចំពោះបងប្អូនដែលបានចូលរួមបញ្ចប់វិវាទមួយនេះ ដោយសន្តិវិធីតាមគោលការណ៍ស្ម័គ្រចិត្តទទួលយកសំណងទាំងសងខាង។

ក្នុងបទសម្ភាសន៍នោះដែរ លោកស្រី ង៉ាន សុខខេង បានរៀបរាប់ប្រាប់អ្នកព័ត៌មានយើងថា មុនដំបូង ម្តាយរបស់គាត់បានទិញដីបន្តពីគេ ដែលគេរស់នៅតាំងពីឆ្នាំ១៩៧៩ ហើយម្តាយរបស់គាត់ ទិញដីនេះ នៅឆ្នាំ២០០២ រហូតមកដល់សព្វថ្ងៃ មានរយៈពេល២៣ឆ្នាំហើយ ដីនេះជាទឹកដីរបស់វត្ត ខណៈពេលនេះគាត់ក៏ព្រមព្រៀងតាមសំណើរបស់លោកម្ចាស់ ចៅអធិការវត្តរាជបូណ៌ និងអាជ្ញាធរ ដោយបានឱ្យសំណងជួយជាថវិកាឱ្យរុះរើផ្ទះចេញ ដើម្បីទៅឱ្យលើដីថ្មី ឱ្យគាត់រស់នៅឱ្យបានសមរម្យថា នេះជាដីថ្មីរបស់គាត់ពិតប្រាកដមែន ។

លោកស្រីក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវ ណ្ណោ លោក នួន ពុទ្ធារ៉ា អភិបាល ក្រុងសៀម រាប និងលោកចៅសង្កាត់ដែលបានគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយបានចុះមកសម្របសម្រួល ផ្ទាល់ជាមួយគូភាគី ប្រកបដោយជោគជ័យ និងបរិយាកាសសោម នស្សរីករាយ ពិសេសការផ្តល់នូវដីមួយឡូតិ៍ ថវិកាមួយចំនួន សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងសាងសង់ផ្ទះ ព្រមទាំងបានជួលផ្ទះរយៈ ពេល៦ខែសម្រាប់បន្តការលក់ដូររហូតដល់ផ្ទះបានសាងសង់រួចរាល់ ៕


ចែករំលែកព័តមាននេះ