ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អនុ​ទីន​បញ្ជាក់​ថា​នឹង​ទៅ​ម៉ាឡេស៊ី​ដើម្បី​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​កម្ពុជា​-ថៃ

8 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ នាយក​រដ្ឋ​មន្ត្រីថៃ លោក​អនុ​ទីន ចាន់​វីរៈ​គុល នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ចុះ​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​កម្ពុជា​-​ថៃ​ ​ដោយ​មាន​លោក​ដូណាល់​​ត្រាំ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថ​លេខា​។ ប៉ុន្តែ​លោក​អនុទីន​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដោយ​សារ​ប្រទេស​ជាតិ​​កំពុង​កាន់​មរណទុក្ខ​ការ​សោយ​ទិវង្គត​របស់​សម្ដេច​ព្រះ​មាតា​សិរី​គីត​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជួប​គ្នា​​នៅ​ទី​ក្រុង​គូឡា​ឡាំពួរ​ថ្ងៃ​នេះ​​​​​ដើម្បី​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ចុង​សប្ដាហ៍​ស្ដីពី​នយោបាយ​ការ​ទូត​ជា​សាកល។ គេ​រំពឹង​ថា​ក្រុម​ការ​ងារ​របស់​អាមេរិក និង​ចិន​នឹង​ជួប​គ្នា​​​​នៅ​ក្នុង​ឱកាស​នោះ​ដើម្បី​​ចរ​ចា​គ្នា​ដោះ​ស្រាយ​​ជម្លោះ​ពាណិ​ជ្ជ​កម្ម​។…

ទី​ក្រុង​បាងកក​៖ នាយក​រដ្ឋ​មន្ត្រីថៃ លោក​អនុ​ទីន ចាន់​វីរៈ​គុល នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ចុះ​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​កម្ពុជា​-​ថៃ​ ​ដោយ​មាន​លោក​ដូណាល់​​ត្រាំ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថ​លេខា​។ ប៉ុន្តែ​លោក​អនុទីន​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដោយ​សារ​ប្រទេស​ជាតិ​​កំពុង​កាន់​មរណទុក្ខ​ការ​សោយ​ទិវង្គត​របស់​សម្ដេច​ព្រះ​មាតា​សិរី​គីត​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជួប​គ្នា​​នៅ​ទី​ក្រុង​គូឡា​ឡាំពួរ​ថ្ងៃ​នេះ​​​​​ដើម្បី​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ចុង​សប្ដាហ៍​ស្ដីពី​នយោបាយ​ការ​ទូត​ជា​សាកល។ គេ​រំពឹង​ថា​ក្រុម​ការ​ងារ​របស់​អាមេរិក និង​ចិន​នឹង​ជួប​គ្នា​​​​នៅ​ក្នុង​ឱកាស​នោះ​ដើម្បី​​ចរ​ចា​គ្នា​ដោះ​ស្រាយ​​ជម្លោះ​ពាណិ​ជ្ជ​កម្ម​។ លោក​ត្រាំ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​វែង​ទៅ​កាន់​ប្រទេស​មួយ​​ចំនួន​នៅ​ទ្វីប​អាស៊ី​រួម​ទាំង​ម៉ាឡេស៊ី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។​

នាយក​រដ្ឋ​មន្ត្រី​ថៃ​ ​លោក​អនុ​ទីន​ ចាន់​វីរៈ​គុល ថ្លែង​ថា​លោក​បាន​ស្នើ​សុំ​រៀប​ចំ​ពិធី​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​កម្ពុជា​-ថៃ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​។ បន្ទាប់​ពី​ចុះ​ហត្ថលេខា​រួច​ លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​​ភ្លាម​តែ​ម្ដង​។ មាន​ន័យ​ថា​លោក​មិន​អាច​​​​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទេ​។ ​​ចំណែក​​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​ដែល​គ្រោង​ធ្វើ​​​នៅ​កូរ៉េ​ខាង​ត្បូង​នោះ​ក៏​​លោក​មិន​បាន​ចូលរួម​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ