ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមុខងារសាធារណៈ៖ បេក្ខជន​ជាង ៨,៨០០​នាក់ចូលរួម​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​​បឋម​សិក្សា​កិច្ចព្រមព្រៀង

2 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងមុខងារសាធារណៈបានឱ្យដឹងថា តាម​ការ​គ្រោងទុក បេក្ខជន​សរុប​ចំនួន ៨,៨៩៥​នាក់ (​ស្រី ៦,១៩៥​នាក់​) នឹង​ត្រូវ​ចូលរួម​ប្រឡងប្រជែង​សមត្ថភាព​គ្នា ដោយ​គោរព​តាម​គោល​ការណ៍​និយាម​នីតិវិធី​ស្តី​ពី​ការ​ប្រឡងប្រជែង…

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងមុខងារសាធារណៈបានឱ្យដឹងថា តាម​ការ​គ្រោងទុក បេក្ខជន​សរុប​ចំនួន ៨,៨៩៥​នាក់ (​ស្រី ៦,១៩៥​នាក់​) នឹង​ត្រូវ​ចូលរួម​ប្រឡងប្រជែង​សមត្ថភាព​គ្នា ដោយ​គោរព​តាម​គោល​ការណ៍​និយាម​នីតិវិធី​ស្តី​ពី​ការ​ប្រឡងប្រជែង ដើម្បី​បាន​ជាប់​និង​ក្លាយជា​គ្រូបង្រៀន​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​នៅ​សាលា​បឋម​សិក្សា ខណៈ​នេះ បេក្ខជន​ចូលរួម​ប្រឡងប្រជែង​កំពុង​មាន​វត្តមាន​ជា​បន្តបន្ទាប់​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​ ។

មាន​តែ​បេក្ខជន​ចំនួន​៣,២១៣​នាក់​ប៉ុណ្ណោះ នឹង​ត្រូវ​បាន​ជ្រើសរើស​ចុង​ក្រោយ ឱ្យ​ចូល​បម្រើ​ការ​ងារ​នៅ​តាម​គ្រឹះស្ថាន​បឋម​សិក្សា​សាធារណៈ ស្ថិត​ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​ខេត្ត​ចំនួន​០៥ ៖ ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និង​ខេត្តតាកែវ​ ។

បេក្ខជន​ទាំងអស់ នឹង​ត្រូវ​ឆ្លងកាត់​វិញ្ញាសា​សម្រាប់​ការ​ប្រឡងប្រជែង​ចំនួន​៣ រួម​មាន​៖ (១) វិញ្ញាសា​ភាសា​ខ្មែរ រយៈពេល ១​ម៉ោង (២) វិញ្ញាសា​គណិត​វិទ្យា រយៈពេល ១​ម៉ោង ៣០​នាទី ៣០​នាទី និង (៣)​វិញ្ញាសា​ចំណេះដឹង​ទូទៅ និង​ភាសា​អង់គ្លេស រយៈពេល ១​ម៉ោង ៣០​នាទី​។


សូម​ជម្រាប​ដែរ​ថា សម្រាប់​ចំណត​យានយន្ត​នៅ​មណ្ឌល​ប្រឡង សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មាន​ចំនួន​កំណត់ សូម​បេក្ខជន​ប្រឡង​មេត្តា​រួសរាន់​មក​ដល់​មណ្ឌល​ប្រឡង​ឱ្យ​បាន​ទាន់​ពេលវេលា​កំណត់​។

បញ្ជាក់​៖ សូម​បេក្ខជន​ដែល​ត្រូវ​ចូលរួម​ការ​ប្រឡងប្រជែង​ទាំងអស់ សូម​អញ្ជើញ​មក​ដល់ទី​តាំង​មណ្ឌល​ប្រឡង​របស់​ខ្លួន​នីមួយ​ៗយ៉ាង​យូរ​ឱ្យ​បាន​មុន​១​ម៉ោង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ