ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​​ថា ​ទី​ម័​រ​ឡេ​ស្តេ​ចូលរួម និង​រួមចំណែក​ក្នុង​យន្តការ​អាស៊ាន​​នា​នា

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​ថា ​ទី​ម័​រ​ឡេ​ស្តេ​អាច​ចូលរួម និង​រួមចំណែក​ក្នុង​យន្តការ​អាស៊ាន​នានា​ ប្រកបដោយ​អត្ថន័យ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​ ។ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។…

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​ថា ​ទី​ម័​រ​ឡេ​ស្តេ​អាច​ចូលរួម និង​រួមចំណែក​ក្នុង​យន្តការ​អាស៊ាន​នានា​ ប្រកបដោយ​អត្ថន័យ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​ ។ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) លើក​ទី​៣៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

អង្គប្រជុំ​បាន​ស្វាគមន៍​ទី​ម័​រ​ឡេ​ស្តេ​ក្នុង​សហគមន៍​អាស៊ាន ហើយ​បាន​សម្តែង​នូវ​ភាព​ជឿជាក់​ថា ការ​ចូល​ជា​សមាជិក​នេះ នឹង​ពង្រឹង​នូវ​បរិ​យា​បន្ន សាមគ្គីភាព និង​ភាព​ធន់​របស់​អាស៊ាន ក្នុង​ការ​សម្រេច​​បាន​នូវ​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០៤៥​។

ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា ​ក្នុង​ន័យ​នេះ កម្ពុជា​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​ថា​ទី​ម័​រ​ឡេ​ស្តេ​អាច​ចូលរួម និង​រួមចំណែក​ក្នុង​យន្តការ​អាស៊ាន​នានា​ប្រកបដោយ​អត្ថន័យ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ