រាជធានីភ្នំពេញ៖ ជំងឺមហារីកសុដន់នៅតែជាក្តីបារម្ភចម្បងសម្រាប់សុខភាពស្ត្រីនៅទូទាំងពិភពលោក។ ការយល់ដឹងពីរោគសញ្ញា និងការពិនិត្យខ្លួនឯងជាប្រចាំ អាចជាគន្លឹះសង្គ្រោះជីវិត។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ស្ត្រីគ្រប់រូបត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលទាំង ៧ យ៉ាងនេះនៅលើសុដន់៖
រោគសញ្ញា ៧ យ៉ាងនៃការប្រែប្រួលសុដន់ដែលអាចជាមហារីក
ការវិវត្តនៃជំងឺមហារីកសុដន់ច្រើនតែបង្ហាញតាមរយៈការប្រែប្រួលរូបរាង និងសភាពនៃស្បែកសុដន់។ សូមតាមដានដោយយកចិត្តទុកដាក់ចំពោះសញ្ញាទាំងនេះ៖
- មានដុំស្អិតនៅក្នុងសុដន់៖ សញ្ញាទូទៅបំផុត គឺការរកឃើញដុំសាច់រឹង ឬស្អិតដែលមិនធ្លាប់មានពីមុន។
- ប្រែប្រួលទំហំ និងទម្រង់សុដន់៖ ទំហំ ឬរូបរាងរបស់សុដន់មានការផ្លាស់ប្តូរខុសពីធម្មតា។
- ស្បែកសុដន់ប្រែប្រួល៖ ស្បែកឡើងក្រហម ហើម ឬមានលក្ខណៈដូច «សំបកក្រូចពោធិ៍សាត់»។
- លឹបក្បាលសុដន់ចូលក្នុង៖ ក្បាលសុដន់មានសភាពលឹបចូលទៅខាងក្នុងដោយមិនដឹងមូលហេតុ។
- មានឈាម ឬទឹករងៃចេញពីក្បាលដោះ៖ មានការហូរចេញនូវឈាម ឬទឹករងៃខុសធម្មតា។
- សញ្ញាឈឺសុដន់៖ មានអារម្មណ៍ឈឺចាប់នៅតំបន់សុដន់ដែលមិនបាត់។
- ហើមកូនកណ្តុរក្រោមក្លៀក៖ មានអាការៈ ឡើងហើមកូនកណ្តុរនៅតំបន់ក្រោមក្លៀក។
ប្រសិនបើបងប្អូនស្ត្រីមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ សូមកុំស្ទាក់ស្ទើរ ប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់បំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ