ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំបាក​ផ្តោត​អារម្មណ៍ និង​គេង​មិន​លក់? ពិនិត្យ​មើល​សញ្ញា ៦ យ៉ាង​នៃ​ជំងឺ​ថប់បារម្ភ​ដែល​កំពុង​ចាក់​ឫស​ក្នុង​ជីវិត​អ្នក

14 ម៉ោង មុន

រាជធានីភ្នំពេញ៖​ តើ​លោក​អ្នក​មាន​អារម្មណ៍​ព្រួយបារម្ភ​ហួសហេតុ​អំពី​បញ្ហា​ប្រចាំថ្ងៃ ពិបាក​គ្រប់គ្រង​អារម្មណ៍ និង​មិន​អាច​ស្ងប់ស្ងាត់​អស់​រយៈពេល​លើសពី ៦ ខែ​ដែរ​ឬទេ? នេះ​ជា​សញ្ញា​នៃ ជំងឺ​ថប់បារម្ភ ដែល​ទាមទារ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ត។ យោងតាម​ការ​ចុះផ្សាយ​របស់មន្ទីរពេទ្យ​កាល់ម៉ែត…

រាជធានីភ្នំពេញ៖​ តើ​លោក​អ្នក​មាន​អារម្មណ៍​ព្រួយបារម្ភ​ហួសហេតុ​អំពី​បញ្ហា​ប្រចាំថ្ងៃ ពិបាក​គ្រប់គ្រង​អារម្មណ៍ និង​មិន​អាច​ស្ងប់ស្ងាត់​អស់​រយៈពេល​លើសពី ៦ ខែ​ដែរ​ឬទេ? នេះ​ជា​សញ្ញា​នៃ ជំងឺ​ថប់បារម្ភ ដែល​ទាមទារ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ត។

យោងតាម​ការ​ចុះផ្សាយ​របស់មន្ទីរពេទ្យ​កាល់ម៉ែត ជំងឺ​នេះ​មិនមែន​គ្រាន់តែ​ជា​អារម្មណ៍​បារម្ភ​ធម្មតា​ទេ តែ​ជា​លក្ខខណ្ឌ​ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ។ សូម​ពិនិត្យមើល​រោគសញ្ញា និង​ផលវិបាក​ទាំងនេះ៖

​១. រោគសញ្ញា ៦ យ៉ាង​ដែល​បង្ហាញ​ថា​អ្នក​កំពុង​ថប់បារម្ភ​ធ្ងន់ធ្ងរ

ជំងឺ​ថប់បារម្ភ​មិនមែន​បង្ហាញ​តែ​តាមរយៈ​អារម្មណ៍​ទេ តែ​ក៏​ប៉ះពាល់​ដល់​រាងកាយ​ផងដែរ៖

  1. ថប់បារម្ភ និង​ឆាប់​ភ័យ៖ មាន​អារម្មណ៍​ព្រួយបារម្ភ​ខ្លាំង និង​ឆាប់​ភិតភ័យ។
  2. ឆាប់​ខឹង​មួរម៉ៅ៖ អារម្មណ៍​ប្រែប្រួល​លឿន និង​ឆាប់​មាន​កំហឹង។
  3. ចុករោយ​ពេញ​ខ្លួន៖ មាន​អាការៈ​ចុករោយ​សាច់ដុំ​និង​តានតឹង​ពេញ​រាងកាយ។
  4. ល្ហិតល្ហៃ​អស់កម្លាំង៖ មាន​អារម្មណ៍​នឿយហត់ និង​បាត់បង់​កម្លាំងកាយ។
  5. ពិបាក​ផ្តោត​អារម្មណ៍៖ ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​តាំងចិត្ត ឬ​ឆាប់​ភ្លេចភ្លាំង។
  6. ប៉ះពាល់​ដល់​ការ​គេង៖ ពិបាក​គេង​លក់ ឬ​គេង​មិន​បាន​ស្កប់ស្កល់។

២. ផលវិបាក​បំផ្លាញ​អនាគត (បើ​មិន​ព្យាបាល)

ប្រសិនបើ​ជំងឺ​ថប់បារម្ភ​មិន​ត្រូវ​បាន​ទទួល​ការព្យាបាល​ត្រឹមត្រូវ​ទាន់ពេល វា​អាច​នាំឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ៖

  • វិវត្តន៍​ទៅ​រ៉ាំរ៉ៃ៖ អាការៈ​កាន់តែ​ធ្ងន់ធ្ងរ និង​ពិបាក​ព្យាបាល​នៅពេល​ក្រោយ។
  • បាត់បង់​សក្តានុពល៖ មិន​អាច​បញ្ចេញ​នូវ​សក្តានុពល​ពេញលេញ​ក្នុង​ជីវិត ដូចជា​ការ​ប្រកបរបរ​ការងារ ឬ​លទ្ធផល​នៃ​ការសិក្សា​មានការ​ថយចុះ។


ប្រសិនបើ​លោក​អ្នក​មាន​អាការៈ​ដូច​បាន​រៀបរាប់​ខាងលើ សូម​កុំ​នៅ​ស្ងៀម គួរតែ​ឆាប់​រួសរាន់​ស្វែងរក​ការប្រឹក្សា និង​ការព្យាបាល​ពី ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវចិត្ត​ ដើម្បី​បង្កើន​ឱកាស​ជា​សះស្បើយ​កាន់តែ​លឿន និង​ឆាប់​បាន​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​វិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ