ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមស្តារឡើងវិញ ! រដ្ឋបាលខេត្តពោធិ៍សាត់ ស្នើសុំស្រូវពូជជួយប្រជាកសិករ ក្រោយទឹកជំនន់បំផ្លាញដំណាំ

12 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ និង​វាយតម្លៃ អំពី​ស្ថានភាព​ទឹកជំនន់​បឹង​ទន្លេសាប​ដើមរដូវ​ប្រាំង នៅ​ឃុំ​មេទឹក ស្រុក​បាកាន…

ខេត្តពោធិ៍សាត់ ៖ អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ និង​វាយតម្លៃ អំពី​ស្ថានភាព​ទឹកជំនន់​បឹង​ទន្លេសាប​ដើមរដូវ​ប្រាំង នៅ​ឃុំ​មេទឹក ស្រុក​បាកាន ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៦ ខែតុលា​នេះ ។

ជាក់ស្តែង​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ និង​វាយតម្លៃ អំពី​ស្ថានភាព​ទឹកជំនន់​បឹង​ទន្លេសាប ដើមរដូវ​ប្រាំង ដែល​ជន់​លិច​ស្រែ​ស្រូវប្រាំង​ប្រជា​កសិករ នៅ​ឃុំ​មេទឹក ស្រុក​បាកាន ដើម្បី​ត្រៀម​រៀបចំ​ស្នើ​សុំ​អន្តរាគមន៍​ស្រូវពូជ សម្រាប់​ដាំ​ស្តារ​ឡើង​វិញ​នៅ​ពេល​ទឹក​ស្រក ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផល​ប៉ះពាល់​ជាក់ស្តែង យើង​ឃើញ​ថា ដំណាំ​ស្រូវ​ទាំងអស់​អាច​នឹង​ប្រឈម​ការ​ខូចខាត​ទាំងស្រុង ព្រោះថា ស្ថានភាព​ទឹក​បឹង​ទន្លេសាប ក៏​នៅ​ឡើង និង​អាច​ជន់​លិច​រយៈពេល​យូរ​ទៀត​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា នៅ​ចំពោះ​មុខ​នេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុង​នាម​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត គឺ​យើង​ត្រៀម​រៀបចំ​ធ្វើ​របាយការណ៍ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ស្រូវពូជ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ សម្រាប់​ឱ្យ​បងប្អូន​កសិករ​យើង មាន​លទ្ធភាព​ស្តារ​ឡើង​វិញ​នៅ​ពេល​ទឹក​ស្រក ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​បាន​ផ្តាំផ្ញើ ជូន​ចំពោះ​បងប្អូន​ប្រជា​កសិករ សូមកុំ​អស់សង្ឃឹម ត្រូវ​ខិតខំ​បង្កបង្កើន​ផល​ស្រូវ ឬ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ