ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចុះ MoU ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​សិង្ហ​បុរី

5 ម៉ោង មុន

វៀតណាម​-​សិង្ហ​បុរី ៖ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក ប៊ូ​យ ថា​ញ់​សឺ​ន (Bui Thanh Son) បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម…

វៀតណាម​-​សិង្ហ​បុរី ៖ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក ប៊ូ​យ ថា​ញ់​សឺ​ន (Bui Thanh Son) បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ការ​អនុម័ត​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា (MoU) របស់​រដ្ឋាភិបាល​វៀតណាម និង​សិង្ហ​បុរី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អង្ករ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VietnamPlus ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​ស្រង់​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម VNA​។

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម តំណាង​ឱ្យ​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​តំណាង​មានការ​អនុញ្ញាត​ត្រឹមត្រូវ​របស់​ប្រទេស​សិង្ហ​បុរី​។ ចំណែក​ក្រសួងការបរទេស​វៀតណាម​មាន​ភារកិច្ច​អនុវត្ត​នីតិវិធី​អនុញ្ញាត ស្រប​តាម​បទ​ប្បញ្ញត្តិ ខណៈ​ដែល​សេចក្តីសម្រេច​នេះ​បាន​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ​២០២៥ តទៅ​។

បើ​យោង​តាម​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​ប្រទេស​សិង្ហ​បុរី បានឱ្យ​ដឹង​ថា ការ​នាំ​ចូល​អង្ករ​របស់​សិង្ហ​បុរី នៅ​តែ​មាន​ស្ថិរភាព​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អង្ករ​របស់​វៀតណាម នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​អង្ករ​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ថៃ និង​ជប៉ុន​។

យ៉ាងណាមិញ សំណើ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អង្ករ​ទ្វេភាគី​ជាមួយ​វៀតណាម ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ទៅ​កាន់​ប្រទេស​តូច​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ មាន​ស្ថេ​រ​ភាព​នៅ​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ