រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យ តាមបទវិន័យ នគរបាលជាតិកម្ពុជា ជាធរមាន ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឲ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណីលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យ នគរបាលជាតិកម្ពុជា ជាធរមាន ៕
ចែករំលែកព័តមាននេះ