ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់​ដល់​ជីវិត​! ការ​រលា.ក​ថ្លើម​ធ្ងន់ធ្ងរ​ព្រោះ​គ្រឿង​ស្រវឹ.ង មាន​អត្រា​ស្លា.ប់​លើស​ពី​៥០%

5 ម៉ោង មុន

ការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ជា​ផលវិបាក​គ្រោះថ្នាក់​មួយ​នៃ​ការ​ទទួលទាន​សុរា​លើសលប់ ដែល​អ្នកជំងឺ​មាន​អត្រា​ស្លាប់​លើស​ពី​៥០% ប្រសិនបើ​គ្មាន​ការ​ប្តូរ​សរីរាង្គ​ថ្លើម​ជា​បន្ទាន់​នោះ​ទេ​! ។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។ ជា​ទូទៅ​បរិមាណ​សុរា​អាស្រ័យ​ទៅ​នឹង​ចំនួន និង​កម្រិត​ជាតិ​អាល់កុល​របស់​សុរា​ដែល​យើង​ពិសា ។…

ការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ជា​ផលវិបាក​គ្រោះថ្នាក់​មួយ​នៃ​ការ​ទទួលទាន​សុរា​លើសលប់ ដែល​អ្នកជំងឺ​មាន​អត្រា​ស្លាប់​លើស​ពី​៥០% ប្រសិនបើ​គ្មាន​ការ​ប្តូរ​សរីរាង្គ​ថ្លើម​ជា​បន្ទាន់​នោះ​ទេ​! ។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ជា​ទូទៅ​បរិមាណ​សុរា​អាស្រ័យ​ទៅ​នឹង​ចំនួន និង​កម្រិត​ជាតិ​អាល់កុល​របស់​សុរា​ដែល​យើង​ពិសា ។ គេ​ចាត់ ការ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ចំនួន​ច្រើន​លើសលប់​គឺ ចាប់ពី​បរិមាណ​លើស​ពី​៤​កែវ​ស្តង់ដារ​ក្នុង​មួយ​ថ្ងៃ ឬ​១៥​កែវ​ស្តង់ដារ​ក្នុង​មួ​យស​ប្តា​ហ៍​ចំពោះ​បុរស និង​លើស​ពី​៣​កែវ​ស្តង់ដារ​ក្នុង​មួយ​ថ្ងៃ ឬ​៧​កែវ​ស្តង់ដារ​ក្នុង​មួ​យស​ប្តា​ហ៍ ចំពោះ​ស្ត្រី ។

– (១​កែវ​ស្តង់ដា ស្មើនឹង​340​មល ប៊ីយែរ (​អាល់កុល​5%)

– 150​មល ស្រាក្រហម (​អាល់កុល​12%)

– 45-50​មល ស្រា​whiskey (​អាល់កុល​40-45%))

ជំងឺ​រលាក​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​សុរា វា​អាច​លេចឡើង​ក្រោម​រូបភាព​ជា ការ​រលាក​ថ្លើម​ស្រួច​ស្រាវ ការ​រាក​ថ្លើម​រ៉ាំរ៉ៃ និង​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ​។ រោគ​សញ្ញា​របស់​អ្នកជំងឺ​ជា​ទូទៅ​មិន​ស្តែង​ចេញ​ជា​សញ្ញា​អ្វី​ទាំងអស់ ដែល​ទាមទារ​អោយ​គាត់​មក​ពិគ្រោះ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត និង​ពិនិត្យ​មើល​ឈាម​អំពី​មុខងារ​ថ្លើម​ផ្សេង​ៗ និង​សញ្ញា​នៃ​ការ​រលាក​ថ្លើម​។ នៅ​ក្នុង​ករណី​ខ្លះ​អ្នកជំងឺ​អាច​ស្តែង​ចេញ​ជា​សញ្ញា លឿង​ភ្នែក ទឹកនោម​លឿងចាស់​ខុស​ពី​ធម្មតា ចុកសៀត​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ ឬ​រហូត​ដល់​វង្វេងវង្វាន់​ស្មារតី ឬ​រហូត​ដល់​សន្លប់ ដែល​ជា​សញ្ញា​គ្រោះថ្នាក់ នៃ​ការ​រលាក​ថ្លើម​ស្រួច​ស្រាវ​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខភាព​ថ្លើម​របស់​លោក​អ្នក និង​កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កំរិត​លើសលប់ ដែល​ជា​ហានិភ័យ​ខ្ពស់​បង្ក​អោយ​មានការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ