ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បាន​ក្រុម​ជនសង្ស័យ​លួ.ច​ម៉ូតូ​អ្នកលក់​នំ​ប៉ោង ឈាន​ទៅ​ដល់​បំបែកសំណុំរឿង​ប្ល.ន់​ម៉ូតូ​ជនជាតិ​ចិន

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ក្នុង​ករណី​លួច​និង​ប្លន់​ម៉ូតូ​ចំនួន​៤​នាក់ បាន​ត្រូវ​នគរបាល​ស្រុកប​សេដ្ឋ​ឃាត់ខ្លួន​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រោយ​ពី​ធ្វើ​សកម្មភាព​បន្លំ​លួច​ម៉ូតូ​អ្នកលក់​នំ​ប៉ោង​បាន​សម្រេច​ហើយ​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ភ្លាម​ៗ ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ក្នុង​ករណី​លួច​និង​ប្លន់​ម៉ូតូ​ចំនួន​៤​នាក់ បាន​ត្រូវ​នគរបាល​ស្រុក
ប​សេដ្ឋ​ឃាត់ខ្លួន​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រោយ​ពី​ធ្វើ​សកម្ម
ភាព​បន្លំ​លួច​ម៉ូតូ​អ្នកលក់​នំ​ប៉ោង​បាន​សម្រេច​ហើយ​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ភ្លាម​ៗ ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ក៏​ឈាន​ទៅ​ដល់​បំបែកសំណុំរឿង​ថ្មី​មួយទៀត​គឺ​កាប់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​របស់​ជនជាតិ​ចិន​កាលពីដើម​ខែវិច្ឆិកា​កន្លង​ទៅ ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​និយាយ​ថា នៅមុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​មាន​ករណី​ចោរលួច​ម៉ូតូ​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦២-៦៣ ស្ថិត​ក្នុងភូមិគ្រញូង ឃុំ​ពោធិ៍​អង្ក្រង ស្រុក​ប​សេដ្ឋ ។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សំរឹទ្ធ ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែល​បាន​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១K-៨១៤៨ ។ ម៉ូតូ​នេះ​ជា​របស់​ឈ្មោះ អ៊ូច ចិន្តា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ៍​អង្ក្រង ស្រុក​ប​សេដ្ឋ ។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ម្នាក់​បាន​មក​អង្គុយ​លេង​លើ​ម៉ូតូ​ជន​រង​គ្រោះ ហើយ​យក​ម៉ូតូ​របស់​ខ្លួន​មក​បញ្ឈរក្បែរ ។ បន្ទាប់​មក ជនសង្ស័យ​បាន​យក​វត្ថុ​អ្វី​ម្យ៉ាង​មក​ចាក់សោ​ម៉ូតូ​ជន​រង​គ្រោះ រួច​ជិះ​ទៅ​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​ទីនោះ​។

បន្ទាប់​មក ទេ​ី​ប​ឱ្យ​បក្ខពួក​មក​យក​តាម​ក្រោយ ប៉ុន្តែ​ភ្លាម​ៗ​នោះ ម្ចាស់​ម៉ូតូ​ឈ្មោះ អ៊ូច ចិន្តា បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​បាន​សហការ​ស្រាវជ្រាវ​រក​ឃេ​ី​ញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១CT-៨៣៩៣ របស់​ជនសង្ស័យ ដែល​បន្សល់​ទុក​ទើប​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ម៉ូតូ​ជន​រង​គ្រោះ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១K-៨១៨៤ ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ថែម​ថា យោង​តាម​ចម្លើយ​របស់​ជនសង្ស័យ​ខាងលើ
នគរបាល​ក៏​បន្ដ​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ទៅ​ឃាត់ខ្លួន​បក្ខពួក​ចោរប្លន់​ម៉ូតូ​ម៉ាក​ស្គូ​ពី​របស់​ជន
ជាតិចិន កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថៃ្ង​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ ឆោ​រជិន​ឆៃ ។

ជាមួយ​នេះ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ៖
១-​ឈ្មោះ នឿ​ន គឹ​ម​ហួរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ណា​ក់​យឹ​ង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ។
២-​ឈ្មោះ ភិន សំរស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ធន់​មន្ត ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។

៣-​ឈ្មោះ ទូច ចំណាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ធន់​មន្ត ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។

ក្រុម​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋា​ន​ស្រុក​ប​សេដ្ឋ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​ម៉ូតូ​ហុងដា សេ​១២៥ របស់​ឈ្មោះ អ៊ូច ឡុ​ង ប្រគល់​ឲ្យ​ទៅ​ម្ចាស់ ។ រីឯ​ម៉ូតូ​ស្គូ​ពី​របស់​ជនជាតិ​ចិន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ