ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រ​សួង​បរិស្ថាន​​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និងទប់ស្កាត់​បន្ទាន់ ការ​លេច​ធ្លាយ​ប្រេង​ចេញពី​ទូរថភ្លើង ដែល​ក្រឡា.ប់​ធ្លា.ក់​ផ្លូវក្នុងស្រុក​បាកាន ខេត្តពោធិ៍​​សាត់

2 ម៉ោង មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋរួចមក ក៏​បាន​ចាត់​ក្រុមការងារ​ជំនាញ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​អាជ្ញាធរ​មូលដ្ឋាន…

ខេត្តពោធិ៍សាត់ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋរួចមក ក៏​បាន​ចាត់​ក្រុមការងារ​ជំនាញ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ចុះ​ពិនិត្យ​ករណី​ការ​លេច​ធ្លាយ​ប្រេងម៉ាស៊ូត ចេញពី​ទូរថភ្លើង ដែល​ដឹក​តាម​រថភ្លើង ខ្សែ​រត់​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះ ទៅ​ខេត្តបាត់ដំបង​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​ថា​ករណី​នេះ​កើតឡើង នៅ​វេលា​ម៉ោង​ប្រមាណ ០៦:០០​នាទី ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ លើ​កំណាត់​ផ្លូវដែក ចន្លោះ​គីឡូ​១៩១-១៩២ ក្នុងភូមិ​សាស្ត្រ​ភូមិ​ដើម​ច្រេស ព្រំប្រទល់​រវាង​ឃុំ​បឹង​ខ្នារ និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ក្នុង​ជំហាន​ដំបូង ក្រុមការងារ​រក​ឃើញ​ទូរ​រថភ្លើង​ចំនួន​៣ ត្រូវ​បាន​ក្រឡាប់ និង​លេច​ធ្លាយ​ប្រេង​ចេញ​មក​ក្រៅ ចំនួន​២​ទូរ​។

សូម​បញ្ជាក់​ថា​ទូរ​នីមួយ​មួយ​ៗ បាន​ដឹក​ប្រេង​ចំណុះ 66000​លី​ត​។ ឧ​ប​ទ្ទេវ​ហេតុនេះ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​។

ក្រុមការងារ​ជំនាញ បាន​និង​កំពុង​ចុះ​ពិនិត្យ​មើល​ទំហំនៃ​ការ​លេច​ធ្លាយ មាន​បរិមាណ​សំណល់​ប្រេង​អណ្តែត​ច្រើន​លើ​ទីវាល​ស្រែ​ក្បែរ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​។

សូម​បញ្ជាក់​ថា​ក្រោយ​មាន​ឧ​ទ្ទេវ​ហេតុ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និង​កំពុង​ស្រង់​ប្រេង​យក​ទុក​ប្រើប្រាស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ