ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចាត់​ទុក​ទាហាន​ទាំង​១៨​រូប​ដែល​ថៃ​ចាប់ខ្លួន ​បាន​ព.លី​ជីវិត​ដើម្បី​ជាតិ​រួច​ទៅ​ហើយ​

1 នាទី មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​ចាត់​ទុក​ទាហាន​កម្ពុជា ដែល​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ក្រោយ​អនុ​វត្តបទ​ឈប់​បាញ់​កន្លង​មក​បាន​បាន​ពលី​កម្ម​ជីវិត​ដើម្បី​ជាតិ​រួច​ទៅ​ហើយ​។​ ​សម្តេច​តេ​ជោ…

​រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​ចាត់​ទុក​ទាហាន​កម្ពុជា ដែល​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ក្រោយ​អនុ​វត្តបទ​ឈប់​បាញ់​កន្លង​មក​បាន​បាន​ពលី​កម្ម​ជីវិត​ដើម្បី​ជាតិ​រួច​ទៅ​ហើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​គូសបញ្ជាក់​បែប​នេះ​នៅ​ក្នុង​ពិធី​បើក «អនុ​សំវ​ច្ឆ​រម​ហាស​ន្និ បាត​មន្ត្រី​សង្ឃ ទូ​ទាំង​ប្រទេស លើក​ទី​៣៣ ឆ្នាំ​២០២៥» នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ​ឆ្នាំ​២ ០២៥​ ដោយ​សម្តេច​បាន​លើក​ឡើង​ថា ថៃ​តែងតែ​ធ្វើការ​ភ្ជាប់​បញ្ហា ទាហាន​ខ្មែរ ចំនួន​១៨​រូប​ដែល​កំពុង​ស្ថិត​ក្នុង​គ្រប់គ្រង​ខ្លួន​ជាមួយ​រឿង​នេះ​រឿង​នោះ​ទៀត​ជា​មិន​ខាន​។​

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖​នៅ​លើ​ពិភពលោក​តើ​ច្បាប់ទម្លាប់​អន្តរជាតិ នៅ​ទីណា​ទៅ?ប៊ុត តា​ប៊​ន​ដែល​ជា​តំណាង​ពិសេស​របស់ អគ្គលេខាធិការ​អង្ក​សហប្រជាជាតិ​ស្តី​ពី សិទ្ធិ​ម​នុស្ស​ដែល​ជា​ជនជាតិ​ថៃ ទៅ​ណា​ហើយ​ម៉េច​មិន​និយាយ​មួយ​ម៉ាត់​សោះ​! កាលពីមុន ធ្លាប់តែ​និយាយ ឥលូវ​អត់​និយាយ​អី​សោះ សង្គ្រាម​គេ​តែងតែមាន​ដោះ​ដូរ​ឈ្លើយសឹក តែ​នេះ​ចាប់​កង​ទ័ព​យើង​លើ​ដី​យើង ក្រោយ​បទ​ឈប់​បាញ់ យក​ទៅ​ធ្វើ​ជា​ចំណាប់ខ្មាំង​!​។​

​សម្តេច​តេ​ជោ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​សូម​បងប្អូន​ជនរួមជាតិ​ធ្វើការ​យោគយល់ រឿង​នេះ​ខ្ញុំព្រះករុណា​ខ្ញុំ​បាន​ចាត់​ទុក ទាហាន​របស់​យើង​ទាំង​១៨​រូប​បាន​ពលី​កម្ម​ជីវិត​រួច​ស្រេ​ច​ទៅ​ហើយ​ដើម្បី​ជាតិ​​។ សម្តេច​ថា​ផែនការ​របស់​ថៃ​និង​ផ្តល់​មក​ឲ្យ​កម្ពុជា​នូវ ថ្ងៃ​ទី​១២ ខែវិច្ឆិកា កន្លង​មក ប៉ុន្តែ​វា​មាន​ព្រឹត្តិការណ៍​នៅឯណា គេ​យក​មក​ធ្វើការ​បន្ទុក​បង្អាក់​រឿង​នេះ​វិញ ដូច្នេះ​វា ច្បាស់​ណាស់​ជា​ការ​ចង​ភ្ជាប់​រវាង​អ្នក​ទាំង​១៨​នាក់ ជាមួយ​បញ្ហា​ត​ទៃ​ទៀត រាប់​ទាំង​ថ្ងៃ​មុខ គេ​នឹង​អាចយ​កថា​ត្រូវ​តែ​ធ្វើ​បែប​នេះ បែប​នោះ ធ្វើ​អានេះ​យើង​បាន​គេ​ដោះ​លែង អី​ញ្ចឹ​ង​បានជា យើង​ចាត់​ទុក​បងប្អូន​បាន​ពលី​កម្ម​»​។​

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ បាន​បន្ត​ថា​មិន​គួរ​ណាស់​រឿង​ទា​ហា​ន​កម្ពុជា​១៨​រូប​ទៅ​ជា​រឿ​ង​បែប​នេះនោះ​ទេ​។ ព្រោះថា​នៅ​លើ​ពិភពលោក​ដែល​មាន​ទេ​ធន់​នឹង? ដែល​ជាតិ​សាសន៍​មួយ តាំងខ្លួន​ជា​ស៊ី​វិ​ល័យ បែរជា​ចាត់​តំ​ណាត់​ខ្មាំង​ដើម្បី​ដោះ​ដូរ ។ នេះ​មិនមែន​ជា​ឈ្លើយសឹក​ទេ​! បងប្អូន​យើង​ស្លូត​ពេក​យើង គេ​មក​ចាប់ដៃ​ហើយ​សុំ​ថត​រូ​ច រួច​ភ្ជុង​ចាប់​យក​តែ​ម្តង ។ យើង​អាង តែ​ថា​ឈប់​បាន​បាញ់​ហើយ​។​

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​សូមទោស​ដល់​ក្រុម​គ្រួសារ​សាច់ញាត្តិ​របស់​ទា​ហាន​កម្ពុជា​ទាំង​១៨​រូប​ដែល​សម្តេច​និយាយ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ