ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ ៖ រោគ​សញ្ញា​ច្រើន​បែប​ដែល​អ្នក​អាច​មើល​រំលង​!

17 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥​នេះ​ថា ៖ ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ ស្ដែង​ឡើង​ក្នុង​រូបភាព​ច្រើន​បែប ដែល​អ្នកជំងឺ និង​គ្រូពេទ្យ​ក្រៅពី​ជំនាញ​ខាង​ប្រព័ន្ធ​ប្រសាទ​អាច​មិន​បាន​គិតដល់ និង​ងាយ​មើល​រំលង ។…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥​នេះ​ថា ៖ ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ ស្ដែង​ឡើង​ក្នុង​រូបភាព​ច្រើន​បែប ដែល​អ្នកជំងឺ និង​គ្រូពេទ្យ​ក្រៅពី​ជំនាញ​ខាង​ប្រព័ន្ធ​ប្រសាទ​អាច​មិន​បាន​គិតដល់ និង​ងាយ​មើល​រំលង ។ គឺជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ៗ​ដ៏​ទៃ​ទៀត ដែល​នាំ​អ្នកជំងឺ​ជា​ច្រើន​អាច​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើន ដើម្បី​រក​មូលហេតុ និង​វិធីសាស្ត្រ​ព្យាបាល តែ​មិន​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ ។

ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​មកនេះ មាន​អ្នកជំងឺ​ជា​ច្រើន បាន​មក​ទទួល​ការ​ពិនិត្យ​អេ​ឡិច​ត្រូ​ណឺ​រូ​មី​ញ៉ូ​ក្រាម (ENMG) ដែល​ក្រុមការងារ​ជំនាញ​រក​ឃើញ​ថា មាន​ប៉ះពាល់​ទៅ និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ ។

រោគ​សញ្ញា​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ​មាន​ដូច​ជា​៖

– ចុះ​ខ្សោយកម្លាំង​សាច់ដុំ ឬ​ស្វិត​សាច់ដុំ

– ឈឺ ចុក​រោយ តាម​សាច់ដុំ

– ស្ពឹក ស្រពន់

– ទទួល​អារម្មណ៍​ថា​ក្ដៅ ឬ​ក្រហាយ

– មាន​អារម្មណ៍​ថា​ដូច​ជា​មាន​ស្រមោច​វារ ឬ​ម្ជុលចាក់

រោគ​សញ្ញា​ទាំងនេះ​អាច​កើត​មាននៅ​លើ​ដៃ ឬ​ជើង ឬ​ពេញ​ទាំង​ដងខ្លួន

«​ប្រសិនបើ​លោក លោកស្រី​មាន​អាកា​រៈ​ដូច​ជម្រាប​ខាងលើ លោក លោកស្រី​អាច​មក​ទទួល សេវា​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​មានបទពិសោធន៍​ខ្ពស់​ច្រើន​ឆ្នាំ​ក្ន​ង​ការងារ និង​ដោយ​មាន​ជំនួយការ​ពិនិត្យ​ពិគ្រោះ​តាម​រយះ​ម៉ាស៊ីន​អេ​ឡិច​ត្រូ​ណឺ​រូ​មី​ញ៉ូ​ក្រាម ដែល​ជា​ឧបករណ៍ វេជ្ជសាស្ត្រ​ស្វែងរក​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​វិបត្តិ​សាច់ដុំ​បាន​ឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ