ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាងចែស! ផឹកទឹកដូងជួយកាត់ជាតិស្រវឹង និងស្រស់ស្រាយឡើងវិញ​

5 ម៉ោង មុន

សុខភាព៖យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានបង្ហាញឱ្យដឹងថា ប្រសិនបើលោកអ្នកទទួលទានភេសជ្ជៈដែលមានជាតិអាល់កុលច្រើនលើសកំណត់ រហូតដល់មានអាការៈវិលមុខ ឬចង់ក្អួតចង្អោរនៅពេលបន្ទាប់ ការទទួលទានទឹកដូងគឺជាវិធីសាស្ត្រដ៏ល្អប្រសើរក្នុងការជួយបំបាត់អាការៈទាំងនោះ។ ជាទូទៅ ការទទួលទានគ្រឿងស្រវឹងច្រើន បណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក និងសារធាតុរ៉ែសំខាន់ៗតាមរយៈការបត់ជើងតូចញឹកញាប់ ឬការក្អួត…

សុខភាព៖យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានបង្ហាញឱ្យដឹងថា ប្រសិនបើលោកអ្នកទទួលទានភេសជ្ជៈដែលមានជាតិអាល់កុលច្រើនលើសកំណត់ រហូតដល់មានអាការៈវិលមុខ ឬចង់ក្អួតចង្អោរនៅពេលបន្ទាប់ ការទទួលទានទឹកដូងគឺជាវិធីសាស្ត្រដ៏ល្អប្រសើរក្នុងការជួយបំបាត់អាការៈទាំងនោះ។

ជាទូទៅ ការទទួលទានគ្រឿងស្រវឹងច្រើន បណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក និងសារធាតុរ៉ែសំខាន់ៗតាមរយៈការបត់ជើងតូចញឹកញាប់ ឬការក្អួត ដែលធ្វើឱ្យយើងមានអារម្មណ៍អស់កម្លាំង និងឈឺក្បាលខ្លាំង។

ទឹកដូងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយបំពេញបន្ថែមនូវសារធាតុ *អេឡិចត្រូលីត​ ដែលរាងកាយបានបាត់បង់ទៅវិញភ្លាមៗ។ ជាតិរ៉ែធម្មជាតិដែលមាននៅក្នុងទឹកដូង មិនត្រឹមតែជួយឱ្យរាងកាយមានជាតិទឹកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លាត្រឡប់មកវិញបានយ៉ាងរហ័ស។ ដូច្នេះ ការផឹកទឹកដូងស្រស់មួយកែវ ឬពីរពែង ក្រោយពេលស្រវឹង គឺជាជម្រើសដ៏ឆ្លាតវៃដើម្បីស្ដារសុខភាព និងកម្លាំងមាំមួនឡើងវិញបានយ៉ាងមានប្រសិទ្ធភាព។

បញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ