ព្រឹកនេះ យោធាថៃប្រើ F-16 ទម្លាក់គ្រាប់បែក ៤គ្រាប់ និងបាញ់ផ្លោងយ៉ាងសន្ធាប់ចូលតំបន់បឹងត្រកួន
ខេត្តបន្ទាយមានជ័យ៖ យោធាថៃ បន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ និង បាញ់ផ្លោងយ៉ាងសន្ធាប់ ចូលភូមិសាស្ត្រ បឹងត្រកួន…
ខេត្តបន្ទាយមានជ័យ៖ យោធាថៃ បន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ និង បាញ់ផ្លោងយ៉ាងសន្ធាប់ ចូលភូមិសាស្ត្រ បឹងត្រកួន…
ខេត្តបន្ទាយមានជ័យ៖ យោធាថៃ បន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ និង បាញ់ផ្លោងយ៉ាងសន្ធាប់ ចូលភូមិសាស្ត្រ បឹងត្រកួន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមការផ្សាយរបស់ក្រសួងការពារជាតិ បានបញ្ជាក់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ដោយនៅម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ចំណែកនៅម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ ភូមិសាស្រ្តភូមិបឹងត្រកួន។
ជាមួយគ្នានេះ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថាកងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
ចែករំលែកព័តមាននេះ