ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​នេះ​យោធា​ថៃ​បន្ត​បាន​ប្រើប្រាស់​យន្ត ហោះ​ចម្បាំង F-16 ទម្លា.ក់​គ្រាប់បែក​ចំនួន៤​គ្រាប់ ចូល​ភូមិសាស្ត្រ បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤​គ្រាប់ ចូល​ភូមិសាស្ត្រ បឹង​ត្រកួន ឃុំ​គោក​រមៀត…

រាជធានី​ភ្នំពេញ ​៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤​គ្រាប់ ចូល​ភូមិសាស្ត្រ បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ក្រសួងការពារជាតិ​បាន​លើក​ឡើងនូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​បាន​បន្ត​ធ្វើ​វាយប្រហារ​ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​ឲ្យ​ដឹង​ថា​ម៉ោង ៥:០២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤​គ្រាប់ ចូល​ភូមិសាស្ត្រ បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ នៅ​ម៉ោង ៥:៤៩​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​យ៉ាង​សន្ធាប់ ភូមិសាស្ត្រ​ភូមិ​បឹង​ត្រកួន​។

ក្រសួងការពារជាតិ​បាន​អះអាង​ថា កងកម្លាំង​កម្ពុជា​កំពុង​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ