ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមរភូមិយោធភូមិភាគទី៤ និងទី៥ ៖ ពីប្រាសាទព្រះវិហារ តាមាន់ ដល់ក្រុងប៉ោយប៉ែតរងការបា.ញ់ផ្លោងយ៉ាងខ្លាំងក្លា

13 ម៉ោង មុន

ក្រសួងការពារជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ពី​ការ​សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ…

ក្រសួងការពារជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ពី​ការ​សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥
ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៧:៣០​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ និង​កាំភ្លើង​គាំទ្រ​បាញ់​ចូល​ក្នុងភូមិ​សាស្ត្រ​ថ្ម ដូន​។
    ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥
  • ម៉ោង ១២:០៥​នាទី​រំលង​អា​ធ្រា​ត្រ យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើងត្បាល់​ចំនួន ៣​គ្រាប់​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ៦:១៥​នាទី យោធា​ថៃ​បាន​ចាប់ផ្តើម​បាញ់​ផ្លោង​កាំភ្លើង​ធំ រថក្រោះ​បាញ់​បុក​ចូល​ភូមិសាស្ត្រ​ថ្ម​ដូន និង​ប្រាសាទ​តា​មាន់​។
  • ម៉ោង ៦:២៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ កាំភ្លើង​គាំទ្រ និង​ដ្រូ​ន​ចូល​ភូមិសាស្ត្រ ប្រាសាទ​តា​មាន់​។
  • ម៉ោង ៩:៣១​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ម៉ោង ១០:០០ ដល់​ម៉ោង ១១:០០​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្សែង​ពុល​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, តា​ថាវ​, ភ្នំ​ខ្មោច​, ជាំ​តែ​, ភ្នំ​ត្រងោល និង​គោល​៨​។
  • ម៉ោង ១១:០០ ដល់​ម៉ោង ១៣:០០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ ប្រាសាទព្រះវិហារ​, តា​ថាវ​, ភ្នំ​ខ្មោច​, ជាំ​តែ និង​បាន​បាញ់​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១៣:០០​នាទី ដល់​ម៉ោង ១៤:០០​នាទី យោធា​ថៃ​បាន​ចាប់ផ្តើម​បាញ់កាំភ្លើង​ធំ កាំភ្លើងត្បាល់​, រថក្រោះ​បាញ់​បុក និង​កម្លាំង​ថ្មើរជើង ដោយ​បាញ់​ពី​ចម្ងាយ​ចូល​ភូមិសាស្ត្រ​ចាន់​ក្រហម​, ភ្នំ​ខ្មោច​, និង​ជាំ​តែ និង​បាន​ប្រើប្រាស់​ដ្រូ​ន​ខ្នាត​ធំ​ទម្លាក់​គ្រាប់បែក និង​បាន​ប្រើប្រាស់​បាញ់កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១៤:០០ ដល់​ម៉ោង ១៥:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់ប្រហារ ដោយ​ប្រើប្រាស់​កាំភ្លើង DK (១០៦) ចល័ត​លើ​រថយន្ត​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
    ២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ គិត​ចាប់ពី​ម៉ោង ១២:០០​នាទី​រំលង​អា​ធ្រា​ត្រ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ ២០២៥
  • ម៉ោង ៥:៥០​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ៦:០៩​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ របស់​កម្ពុជា​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ចាប់ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ១០:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ៧:០៩​នាទី និង​ម៉ោង ៩:២៧​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១១:៤០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​រថក្រោះ​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ព្រីង និង​បឹង​ត្រកួន​។
  • ម៉ោង ១៣:០១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ចំនួន ២​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ១៣:៣៥​នាទី ដល់​ម៉ោង ១៥:០៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ១៣​គ្រាប់ ចូល​ភូមិសាស្ត្រ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ម៉ោង ១៣:៥៣​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើងយន្ត​បាញ់​ចូល​ភូមិសាស្ត្រ​ភូមិ​ចំការ​គ​។
  • ម៉ោង ១៣:៥៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើងត្បាល់​, កាំភ្លើង​ប្រភេទ ១២,៧​ម​.​ម និង​កាំភ្លើង​ប្រភេទ ១៤,៥​ម​.​ម បំពាក់​លើ​រថពាសដែក​វាយ​សន្ធាប់​ក្នុងភូមិ​សាស្ត្រ​ចំការ​គ​។
  • ម៉ោង ១៤:០០​នាទី ដល់​ម៉ោង ១៤:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម និង​កាំភ្លើងត្បាល់​បាញ់​ផ្លោង​ចំនួន ២៤​គ្រាប់​ចូល​ភូមិសាស្ត្រ​អូរ​បី​ជាន់​។
  • ម៉ោង ១៤:០២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ហោះ​ចូល​មក​ភូមិសាស្ត្រ​ភូមិ​ចំការ​គ​។
  • ម៉ោង ១៤:១០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ១​គ្រាប់ ចូល​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ម៉ោង ១៤:១៣​នាទី ដល់​ម៉ោង ១៥:០០​នាទី យោធា​ថៃ​បាន​ផ្លោង​កាំភ្លើង​ធំ​ចំនួន ១៣​គ្រាប់​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១៤:១៨​នាទី ដល់​ម៉ោង ១៥:០៧​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើងត្បាល់​ចំនួន ១៤​គ្រាប់​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ចាប់ពី​ម៉ោង ១៤:៣០​នាទី ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន​ប្រមាណ ៥១​គ្រាប់ និង​ប្រភេទ​ត្បាល់​ជា​ច្រើន​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់​។
  • ម៉ោង ១៤:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ៦​គ្រាប់​ចូល​ភូមិសាស្ត្រ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ចាប់​ម៉ោង ១៤:៣៦​នាទី ដល់​ម៉ោង​១៤:៥៧​នាទី យោធា​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ​ផ្លោង​ចំនួន ១១​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ១៥:០០​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១៥:០៣​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម ចំនួន ១​គ្រាប់ ចូល​ភូមិសាស្ត្រ​ទួល​ពង្រ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ១៥:០៦​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម ចូល​ភូមិសាស្ត្រ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ១៥:២៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើងត្បាល់​ចំនួន ២​គ្រាប់ បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ម៉ោង ១៦:០៤​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ១៦:២៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។
  • ម៉ោង ១៦:៤០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ៣​គ្រាប់ ចូល​ចំនុច​ខាងជើង​រង្វង់​មូល​ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។
    កងកម្លាំង​របស់​យើង​បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។
    សូម​គូសបញ្ជាក់​ផង​ដែរ​ថា គិត​រហូត​មក​ដល់​ម៉ោង​នេះ វីរ​កងទ័ព និង​វីរ​នគរបាល​កម្ពុជា​បាន​នឹង​កំពុង​បន្ត​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លា​ន ពាន​នៅ​គ្រប់​សមរភូមិ​ទាំងអស់​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ