ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ប្រែក្លាយការឈឺចាប់ ជាកម្លាំងរៀនសូត្រ» ៖ សារដាស់តឿនដ៏មានអត្ថន័យរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យុវជនខ្មែរ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សារ​ដាស់តឿន​ពី​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៖ «​ប្រែ​ការ​ឈឺចាប់ ឱ្យទៅ​ជា​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​ជាតិ​ឱ្យ​រឹង​មាំ​» ។…

រាជធានី​ភ្នំពេញ ៖ សារ​ដាស់តឿន​ពី​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៖ «​ប្រែ​ការ​ឈឺចាប់ ឱ្យទៅ​ជា​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​ជាតិ​ឱ្យ​រឹង​មាំ​» ។ នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ប្រទះ​នូវ​សោកនាដកម្ម និង​ការ​ឈឺចាប់ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ផ្ញើ​សារ​យ៉ាង​មាន​អត្ថន័យ​ជ្រាលជ្រៅ ដើម្បី​លើកទឹកចិត្ត​ដល់​កូន​ខ្មែរ និង​យុវជន​គ្រប់​រូប ។

ជាក់ស្តែង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ស្ត្រី​ទី​១​នៃ​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សូម​អោយ​កូន​ខ្មែរ យុវជន​យើង​ទាំងអស់​គ្នា យក​ការ​ឈឺចាប់​លើក​នេះ ប្រែ​ក្លាយទៅជា​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ពង្រឹងសមត្ថភាព​របស់​យើង​ម្នាក់​ៗ រៀន​អោយ​មាន​ជំនាញ​រៀង​ៗ​ខ្លួន ពីព្រោះ​នៅ​ពេល​ដែល​ធនធានមនុស្ស​យើង​ខ្លាំង ប្រជាពលរដ្ឋ​យើង​សាមគ្គី​គ្នា យើង​នឹង​កសាង​ប្រទេស​យើង​អោយ​លូតលាស់​បាន​តទៅ​ទៀត ។

សូម​រំលឹក​ថា សារ​នេះ​មិន​ត្រឹមតែ​ជា​ការ​លួងលោម​ចិត្ត​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺជា​ការ​កំណត់​ទិស​ដៅ​សម្រាប់​អនាគត​កម្ពុជា ដែល​ទាមទារ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ស្វាហាប់ និង​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​ការពារ និង​អភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​រុងរឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ