ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរជាតិអង្គររយៈពេល១៨ឆ្នាំ ជាទីតាំង​ពិព័រណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​១៨​ឆ្នាំ សារមន្ទីរ​ជាតិ​អង្គរ ជាទី​តាំងពិព័រណ៍​ប្រវត្តិសាស្ត្រ និង​វប្ប​ធម៌​ដ៏​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប​នា​ព្រឹកថ្ងៃទី​១៧ វិច្ឆិកា ២០២៥…

ខេត្តសៀមរាប ៖ រយៈពេល​១៨​ឆ្នាំ សារមន្ទីរ​ជាតិ​អង្គរ ជាទី​តាំងពិព័រណ៍​ប្រវត្តិសាស្ត្រ និង​វប្ប​ធម៌​ដ៏​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប​នា​ព្រឹកថ្ងៃទី​១៧ វិច្ឆិកា ២០២៥ ។

គិត​មក​ដល់​ពេល​នេះ សារមន្ទីរ​ជាតិ​អង្គរ​នៃ​ខេត្តសៀមរាប បាន​បើក​ដំណើរការ​អស់​រយៈពេល​១៨​ឆ្នាំ​ហើយ ដែល​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស និង​ផ្សព្វផ្សាយ​នូវ​កេរដំណែល​ដ៏​សម្បូរ​បែប​នៃ​អាណាចក្រ​ខ្មែរ​។

សារមន្ទីរ​ជាតិ​អង្គរ​បាន​ផ្ដោត​លើ​ការ​តាំងពិព័រណ៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ដ៏​អស្ចារ្យ​របស់​កម្ពុជា តាម​រយៈ​វិចិត្រសាល​ទាំង​ប្រាំបី (៨) នៃ​សារមន្ទីរ​ជាតិ​អង្គរ ភ្ញៀវ​ទេសចរ​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​បាន​រីក​ចម្រើន​លូតលាស់​រាប់រយ​ឆ្នាំ នៅ​ក្រោម​ការ​ដឹកនាំ​របស់​មហាក្សត្រ​ដ៏​ខ្លាំងពូកែ​ជា​ច្រើន​អង្គ​បន្តបន្ទាប់​គ្នា​ ។

សារមន្ទីរ​ជាតិ​អង្គរ មិន​ត្រឹមតែ​ជា​កន្លែង​តាំងពិព័រណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា វិទ្យាស្ថាន​សិក្សា សម្រាប់​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ គោលបំណង​របស់​សារមន្ទីរ​ជាតិ​អង្គរ គឺ​លើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​គ្រប់​រូប ឲ្យ​មាន​មោទនភាព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស និង​ថែរក្សា​សមុច្ច័យ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​ទាំងនេះ ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។

សូម​ជម្រាប​ថា សារមន្ទីរ​ជាតិ​អង្គរ មាន​ទីតាំង​ក្នុង​ក្រុង​/​ខេត្តសៀមរាប ដែល​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង៨៖៣០​នាទី​ព្រឹក ដល់៦៖៣០​នាទី​ល្ងាច​។ វត្ថុ​បុរាណ​ភាគច្រើន​នៅ​សារមន្ទីរ​ជាតិ​អង្គរ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង និង​ជុំវិញ​រមណីយដ្ឋាន​អង្គរ​ ។

បដិមា​ទាំងអស់​ក្នុង​សារមន្ទីរ​នេះ មាន​អាយុកាល​ចាប់តាំងពី​មុន​សម័យ​អង្គរ​ដល់​សម័យ​ក្រោយ​អង្គរ ហើយ​ត្រូវ​បាន​ដាក់​តាំងនៅ​ក្នុង​វិចិត្រសាល​ឯក ព្រះពុទ្ធ​បដិមា​មួយ​ពាន់​អង្គ ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សារមន្ទីរ​ជាតិ​អង្គរ​៕ អត្ថបទ​៖ លោក អ៊ុ​ន ណា​រាជ្យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ