ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន-ជប៉ុនឡើងកម្តៅ៖ ចិនណែនាំពលរដ្ឋឲ្យផ្អាកធ្វើដំណើរមកជប៉ុន ​

1 ម៉ោង មុន

ចិន​-​ជប៉ុន ៖ ប្រទេស​ជប៉ុន ​កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា បាន​ធ្វើការ​តវ៉ា ​បន្ទាប់​ពី​ចិន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​ជប៉ុន ពេល​មាន​ភាព​តានតឹង ទាក់ទិន​នឹង​ពាក្យពេចន៍​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្ដី​ពី​កោះ​តៃវ៉ាន់​ ។…

ចិន​-​ជប៉ុន ៖ ប្រទេស​ជប៉ុន ​កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា បាន​ធ្វើការ​តវ៉ា ​បន្ទាប់​ពី​ចិន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​ជប៉ុន ពេល​មាន​ភាព​តានតឹង ទាក់ទិន​នឹង​ពាក្យពេចន៍​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្ដី​ពី​កោះ​តៃវ៉ាន់​ ។

រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការ​តវ៉ា​ហើយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​នោះ​ លោក​មី​ណូ​រូ​គី​ហា​រ៉ា បាន​ស្នើ​ដល់​ចិន​ឲ្យ​ចាត់វិធានការ​សម​ស្រប​នានា​ ។ ​នេះ​បើ​តាម​សេចក្ដីរាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ញូ​វ​ ។ កាលពី​ថ្ងៃ​ទី​១៤ ​វិច្ឆិកា ​ចិន​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​មក​កាន់​ជប៉ុន ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​ ។

ចិន​លើក​ឡើង​ពី​ការ​វាយប្រហារ​នា​ពេល​មុន​នេះ ប្រឆាំង​ជនជាតិ​ខ្លួន​នៅ​ជប៉ុន ហើយ​ចាត់​ទុក​ពាក្យពេចន៍​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកស្រី​សា​ណា​អេ​តា​កា​អ៊ី​ជី​ស្ដី​ពី​តៃវ៉ាន់​ថា ជា​ពាក្យពេចន៍​ខុស​ឆ្គង​ដែល​តាម​ចិន​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការ​ផ្លាស់​ប្ដូរ​គ្នា​ចិន​-​ជប៉ុន​។

ជប៉ុន​ជា​កន្លែង​ដែល​អ្នកទេសចរ​ជនជាតិ​ចិន​និយម​មក ដែល​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជប៉ុន​តែ​ជនជាតិ​ជប៉ុន​មួយ​ចំនួន​នៅ​ប្រកាន់​គំនិត​ប្រឆាំង​ចិន​។ ផល​ប៉ះពាល់​នៃ​ការ​ព្រមាន​ពី​បំណង​របស់​ជនជាតិ​ចិន​មក​កាន់​ជប៉ុន​នៅ​មិន​ច្បាស់លាស់ តែ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ជា​ច្រើន បាន​ស្នើ​សង​ថ្លៃ​សំបុត្រ​យន្តហោះ​ដែល​ទិញ​រួច​ហើយ បន្ទាប់​ពី​ការ​ប្រកាស​នោះ​របស់​រដ្ឋាភិបាល​ចិន​។

ទំនាក់ទំនង​ដែល​ផុយ​ស្រួយ​ស្រាប់​រវាង​ជប៉ុន​និង​ចិន នឹង​អាច​កាន់តែ​អាក្រក់​ថែម​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​តា​កាអ៊ីជី ជា​សកម្មជន​ឲ្យ​ពង្រឹង​កងកម្លាំង​យោធា ដើម្បី​ប្រឆាំង​ការ​គំរាម​កំហែង​របស់​ក្រុង​ប៉េ​កាំ​ង​ និង​ការ​ទាមទារ​ទឹកដី ក្នុង​ដែនទឹក​ក្បែរ​មហាសមុទ្រ​ប៉ា​ស៊ី​​ហ្វិ​ក​ខាងលិច​។

លោកស្រី​តា​កា​អ៊ី​ជី​ដែល​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ពី​ខែ​មុន​មក បាន​ថ្លែង​ក្នុង​សភា​ថា ការ​វាយ​ប្រហារ​ណាមួយ​របស់​ចិន​ប្រឆាំង​តៃវ៉ាន់ អាច​ជា​ការ​គំរាមកំហែង​ខ្លាំង​មួ​យ​ចំពោះ​ជប៉ុន ដែល​ចាំបាច់​ប្រើ​កម្លាំង​ដោយ​កងទ័ព​។ សេចក្ដីថ្លែងការណ៍​នោះ​បណ្ដាល​ឲ្យ​ចិន មានការ​ខឹងសម្បា​និង​តវ៉ា​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ