ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​ពលរដ្ឋ​ខ្មែរអ៊ិស្លាម​ចំនួន​៥​ខ្នង ​នៅ​ក្រោយ​ផ្សារ​ចាម ក្នុងសង្កាត់ព្រែកប្រា សង្ស័យឆ្លងចរន្ត​អគ្គិសនី

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មានករណីអគ្គិភ័យបាន​​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរអ៊ិស្លាម​ចំនួន​៥​ខ្នងយ៉ាង​សន្ធោសន្ធៅ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​រង​របួសស្រាល ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ក្រោយ​ផ្សារ​ចាម តាម​បណ្តោយ​ផ្លូវ​លេខ ៣៦៩…

រាជធានីភ្នំពេញ ៖ ​មានករណីអគ្គិភ័យបាន​​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរអ៊ិស្លាម​ចំនួន​៥​ខ្នងយ៉ាង​សន្ធោសន្ធៅ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​រង​របួសស្រាល ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ក្រោយ​ផ្សារ​ចាម តាម​បណ្តោយ​ផ្លូវ​លេខ ៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​បានឃើញ​ផ្សែង​ហ៊ុយ​ចេញពីផ្ទះ​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​​១​កន្លែង ដែល​ជា​ផ្ទះ​កាត់ដេរ​ក្រណាត់ និង​សម្លៀក​បំពាក់ ។ បន្ទាប់​មក​គេ​បានឃើញ​អណ្តាតភ្លើង​ក្រហម​ឆាបឆេះ​ចេញពី​ខាងក្នុង​ខ្លាំង​ឡើង​ៗ ​បង្កការភ្ញាក់ផ្អើល​ដល់​ប្រជា​​ពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​នាំ​គ្នា​ជួយ​យក​បំពង់​​ពន្លត់អគ្គិភ័យ​ និង​ទឹក​ទៅ​ពន្លត់​ជាបឋម ប៉ុន្តែ​មិន​រលត់​នោះ​ទេ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ទៀត​ថា ដោយ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន អ្នក​ភូមិ​បាន​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​ទទួល​ដំណឹង​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ចេញពី​គ្រប់​គោលដៅ ឆ្ពោះទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍ និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង និង​មិន​បង្ក​អោយ​មាន​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ។

ជាក់ស្តែង​ករណី​ខាងលើ​នេះ បង្ក​អោយ​ផ្ទះ​៥​ខ្នង​រង​ការ​ឆាបឆេះ និង​ខូចខាត​ទ្រ​ព​សម្បត្តិ​មួយ​ចំនួន​ធំ ព្រមទាំង​បង្ក​អោយ​បុរស​ម្នាក់​រង​របួសស្រាល ដោយសារ​រលាកភ្លើង និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ។ គេ​សង្ស័យ​ថា​ករណី​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ចេញពីផ្ទះ​កាត់ដេរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ