ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងរំកិលខ្លួនទៀតហើយ! ទឹកចិត្តសប្បុរសរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោកយាយអាយុ ៩៦ឆ្នាំ

8 វិនាទី មុន

រាជធានីភ្នំពេញ ៖ «ឃើញលោកយាយចាប់ផ្តើមដើរបានឡើងវិញ នាងខ្ញុំពិតជាសប្បាយចិត្តណាស់» នេះគឺជាប្រសាសន៍ដ៏មានអត្ថន័យរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី១៧ ខែមករា…

រាជធានីភ្នំពេញ ៖ «ឃើញលោកយាយចាប់ផ្តើមដើរបានឡើងវិញ នាងខ្ញុំពិតជាសប្បាយចិត្តណាស់» នេះគឺជាប្រសាសន៍ដ៏មានអត្ថន័យរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី១៧ ខែមករា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  បានប្រកាសនាថ្ងៃទី១៧ ខែមករានេះថា ៖ ម្សិលមិញនាងខ្ញុំ បានជួបលោកយាយដែលជាម្តាយបង្កើតរបស់ស.ពវីរកងទ័ព ដែលពលីក្នុងសង្គ្រាមកន្លងមក លោកយាយមានព្រះជន្ម៩៦ឆ្នាំហើយ លោកយាយមានការលំបាកក្នុងការដើរ លោកយាយ តែងតែរំកិលពេលចង់ផ្លាស់ប្តូរទីកន្លែង ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តថា ថ្ងៃនេះនាងខ្ញុំបានអោយក្រុមការងារយកឈើច្រត់រៀនដើរជូនលោកយាយ ឃើញលោកយាយចាប់ផ្តើមដើរបានឡើងវិញ នាងខ្ញុំពិតជាសប្បាយចិត្តណាស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ