រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកប្រឡាយ ទឹកស្អុយ ហើយរាយការណ៍ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះត្រួតពិនិត្យ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងប្រឡាយទឹកមួយកន្លែង ក្នុងភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មករនៅនៅឃ្លាំងក្បែរនោះ បានយកសំរាមយកទៅបោះចោល ក៏ស្រាប់តែប្រទះឃើញសាកសព កប់ក្រោមកំប្លោក ចេញតែដៃ រួចបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ហើយកម្មកររាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា សាកសពខាងលើនោះ ស្លាប់ដោយសារអ្វីពិតប្រាកដឡើយ។ សមត្ថកិច្ចជំនាញ កំពុងតែធ្វើការត្រួតពិនិត្យ ៕
ចែករំលែកព័តមាននេះ