ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចម្រុះបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ «ដូចភ្លៀងរលឹម» នៅតំបន់បឹងឆ្លាម ស្រុកស្ទោង

6 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​តែ​បន្តសកម្មភាព​សហការ​ជាមួយ​កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម ។ នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន…

ខេត្តកំពង់ធំ ៖ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​តែ​បន្តសកម្មភាព​សហការ​ជាមួយ​កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម ។ នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ខេត្តកំពង់ធំ បាន​បញ្ជាក់​ថា​៖ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែមករា ឆ្នាំ​២០២៦​ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ដែល​កំពុង​ប្រចាំការ​នៅ​ទីបញ្ជាការ​ស្រាល នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដឹកនាំ​ដោយ​លោករ​សេនីយ៍​ត្រី ភោគ ប៊ុ​ន​ធឿ​ន នាយទាហាន នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​បន្ត​សហការ​ជាមួយ​កម្លាំង​ចម្រុះ សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​តំបន់ បឹង​ឆ្លាម ក្នុងភូមិ​សាស្ត្រ ឃុំ​ពាម​បាង ស្រុក​ស្ទោង ដោយ​បាន​កាប់​បំផ្លាញ​ចោលរ​បាំងសាច់​អួន​ក្រឡា​ញឹក​ខុសច្បាប់ចំនួន២​របាំង​ប្រវែង​ជាង៥៥០​ម៉ែត្រ ឡុ​ក​សាច់​អួន​ចំនួន ៥​ឡុ​ក លប​លូ ចំនួន​១០ មាត់ បង្គោល​ចំនួន​ជាង​៣០០​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ក្នុង​ទន្លេ​វិញ​ប្រមាណ ៧​គីឡូក្រាម​។

ជាមួយ​នោះ​ដែរ កងកម្លាំង​ចម្រុះ​នៅ​ទីបញ្ជាការ​ស្រាល ក៏​បាន​បន្ត​ល្បាត ទាំង​ពេល​យប់ និង​ពេល​ថ្ងៃ នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ ដែល​ជា​កន្លែង​អភិរក្ស​ពូជ​ត្រី​ផង​ដែរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុង​នាម​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទ​មើល​ធនធានធម្មជាតិ បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ចម្រុះ​ទាំងអស់ ដែល​បាន​សហការ​គ្នា​ល្អ ក្នុង​ការ​បំពេញភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​បាន​ពុះពារ​នូវ​គ្រប់ការ​លំបាក មិន​ខ្លាច​នឿយហត់ ទោះបីជា​មាន​ឧបសគ្គ​មួយ​ចំនួន ទាំង​បញ្ហា​អាកាសធាតុ និង​ការ​ប្រឈម​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​ក្រើនរំលឹក ដល់​កងកម្លាំង​ចម្រុះ​ទាំងអស់ ត្រូវ​សាមគ្គី​សហ​ការ​គ្នា​ឲ្យ​បាន​ល្អ ដើម្បី​បំពេញភារកិច្ច តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​អង្គភាព​នីមួយ​ៗ និង​ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់​នៃ​កង​យោធពលខេមរៈភូមិន្ទ ពិសេស​ឯកឧត្តម​អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ធនធាន​មច្ឆជាតិ​របស់​យើង​បាន​សម្បូរ​ឡើង​វិញ បម្រើ​សេចក្តី​ត្រូ​ត្រូវការ​របស់​សង្គម​ជាតិ​និង​ប្រជាជន​យើង នៅ​ទូ​ទាំង​ប្រទេស ។

ជាមួយ​នេះ​ដែរ​ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ ទាំងអស់ សូម​មេត្តា​ចូលរួម​គោរព​ច្បាប់​ស្ដី​ពី​ជលផល ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សង្គម​ជាតិ​យើង​ប្រកបដោយ​នីតិរដ្ឋ និង​ឱ្យ​ផល​ត្រី​របស់​យើង​បាន​សម្បូរ​ឡើង​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ