ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តព្រះវិហារជំរុញ​ឱ្យ​អភិបាលរង​ក្រុង​ព្រះ​វិហារ​ថ្មី ពង្រឹង​ការ​ផ្តល់​សេវា​សា ធា រណៈ និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​រីក​ចម្រើន

5 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ រដ្ឋបាល​ខេត្តព្រះវិហារ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង លោក សោ​ន ចាន់​ដា​រ៉ា ជា​អភិបាលរង​នៃ​គណៈ​អភិ​បាល​ក្រុង​ព្រះ​វិហារ កាលពី​ថ្ងៃ​ទី​១៦ ខែមករា…

ខេត្តព្រះវិហារ​ ៖ រដ្ឋបាល​ខេត្តព្រះវិហារ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង លោក សោ​ន ចាន់​ដា​រ៉ា ជា​អភិបាលរង​នៃ​គណៈ​អភិ​បាល​ក្រុង​ព្រះ​វិហារ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​លោក គី​ម រិ​ទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ ​។

ពិធី​នេះ​ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ ក្នុង​ស្មារតី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ លោក គី​ម រិ​ទ្ធី បាន​សង្កត់ធ្ងន់​ថា ការ​តែងតាំងនេះ ​គឺជា​យន្តការ​មួយ​ក្នុង​ការ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល​នៅ​ថ្នាក់​មូល ដ្ឋាន​ ។​

លោក​អភិបាល​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ដល់​លោក​អភិបាលរង​ថ្មី រួម​មាន​៖ ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស ត្រឹមត្រូវ និង​មាន​តម្លាភាព​។ ​បង្កើន​កិច្ចសហការ និង​សាមគ្គីភាព​ជាមួយ​សហការី និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​។​ យកចិត្តទុកដាក់​លើ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​។ ការ​បំពេញភារកិច្ច​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​លិ​ខិត​បទដ្ឋាន​គតិយុត្តិ​និង​តម្កល់ ផលប្រយោជន៍​ប្រជាជន​ជា​ធំ​ ។

ប្រសាសន៍​លោក គី​ម រិ​ទ្ធី ការ​ប្តេជ្ញា​ចិត្ត​របស់​អភិបាលរង​ថ្មី​ជា​ការ​ឆ្លើយ​តប លោក សោ​ន ចាន់​ដា​រ៉ា បាន​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​ការ​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ និង​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​៖​បំពេញ​តួនាទី​ឱ្យ​អស់ពី​សមត្ថភាព និង​ភាព​ស្មោះត្រង់​។ ​អនុវត្ត​តាម​គោ​លន​យោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​។ ​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​ក្រុង​ព្រះវិហារ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ