ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​ក្មេង​ប្រុស​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ​ក្បែរ​​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​​អា គឺ​ជា​ករណី​ឃា.តកម្ម​

57 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកសព​ក្មេង​ប្រុស​ម្នាក់ ​ដែល​គេ​ប្រទះ​ឃើញ​នៅ​គំនរ​សំរាម​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​អា បន្ទាប់​ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ត្រូវ​បាន​សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​សន្និដ្ឋាន​ថា ​ជា​ករណី​ឃាតកម្ម ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​ ។​ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ សាកសព​ក្មេង​ប្រុស​ម្នាក់ ​ដែល​គេ​ប្រទះ​ឃើញ​នៅ​គំនរ​សំរាម​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​អា បន្ទាប់​ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ត្រូវ​បាន​សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​សន្និដ្ឋាន​ថា ​ជា​ករណី​ឃាតកម្ម ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​ ។​

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៣ ​និង​១៥​នាទីរសៀល​ថ្ងៃ​ទី​១៦ ខែមករា ​ឆ្នាំ​២០២៦​ នៅ​តាម​ផ្លូវជាតិ​លេខ៦អា​ ​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។​

សាកសព​ក្មេង​ប្រុស​រូប​នោះ​ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ អាយុ​ប្រហែល​៤​ទៅ​៥​ឆ្នាំ កំពស់​០,៩០​ម៉ែ​ត ។ តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​អ្នកដំណើរ​ឆ្លងកាត់​ក៏​បាន​ប្រទះ​ឃើញ​សាកសព​ក្មេងប្រុស មាន​លក្ខណៈ​ហើម​ស្អុយ​ត្រូវ​បាន​គេ​គ្របកន្សែងពោះគោ​ ពណ៌.​ស រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ​បន្ទាប់​ពី​ភ្ញាក់ផ្អើល​ សមត្ថកិច្ច​ជំនាញ​និង​អង្គការ CPU បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​។

តាម​ការ​ត្រួតពិនិត្យសាកសព​មាន​សភាព​ហើម ស្អុយរលួយ ​និង​មាន​ស្នាម​ជាំ​នៅ​ថ្ងាស​ចំហៀង​ខាងឆ្វេង , ជាំ​នៅ​ខ្នង​ក្រោម​កញ្ចឹងក​, ​ជាំ​នៅ​ដើមដៃ​ខាងឆ្វេង និង​កំភួនដៃ​ខាងឆ្វេង​,​ជាំ​នៅ​ភ្លៅ​ខាងស្ដាំ​។

បន្ទាប់​ពី​ត្រួតពិនិត្យ​លោកឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បានសន្និដ្ឋាន​ថា ជា​ករណីឃាតកម្ម (​ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​)​។​ ទោះ​បីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា ​ក្មេង​ប្រុស​នោះ​មានរឿង​អ្វី​ឡើយ​ បានជា​ឃាតករ​សម្លាប់​ហើយ​យក​សព​ទៅ​បោះចោល​។

ជុំវិញ​ករណី​ឃាតកម្ម​នេះ​ សមត្ថកិច្ច​មានការ​សង្ស័យ​ថា ក្មេង​ប្រុស​រូប​នោះ​អាច​មាន​ទំនាស់​វាយតប់​គ្នា​ជាមួយ​ក្មេង​ៗ ហើយ​ក្មេង​បាន​រុញ​ដួល​បោក​ក្បាល​សន្លប់ ហើយ​ទៅ​បោះចោល​បណ្តាល​អោយ​ស្លាប់​តែ​ម្តង​ ។ ​សព​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​បាក់​ខែង​បូជា​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ