ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ចាត់​ទុក​លោក​ត្រាំ​ជា​ឧ.ក្រិ.ដ្ឋ​ជ.ន​ដែល​​ញុះ​ញង់​ឱ្យ​ស្លា.ប់​ម.នុ.ស្ស​រាប់​ពាន់​នាក់

3 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់ លោក​អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បាន​និយាយ​វាយ​ប្រហារ​លោ​កត្រាំ​យ៉ាង​ចាស់​ដៃ​ដោយ​ចាត់​ទុក​ថា​លោក​​ត្រាំ​ជា​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​ប្រកាស​គាំទ្រ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិបាល​។ អគ្គ​មគ្គុទ្ទេស​ក៍​រូប​នេះ​ក៏​បាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​ក្រុម​បាតុករ​ផង​ដែរ​ដែល​បង្ក​ការ​បះ​បោរ​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​រាប់​ពាន់​នាក់​។…

ទី​ក្រុង​តេ​អេរ៉ង់​៖ អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់ លោក​អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បាន​និយាយ​វាយ​ប្រហារ​លោ​កត្រាំ​យ៉ាង​ចាស់​ដៃ​ដោយ​ចាត់​ទុក​ថា​លោក​​ត្រាំ​ជា​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​ប្រកាស​គាំទ្រ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិបាល​។ អគ្គ​មគ្គុទ្ទេស​ក៍​រូប​នេះ​ក៏​បាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​ក្រុម​បាតុករ​ផង​ដែរ​ដែល​បង្ក​ការ​បះ​បោរ​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​រាប់​ពាន់​នាក់​។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​តាម​ទូរ​ទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់​ អគ្គ​មគ្គុទ្ទេសក៍​រូប​នេះ​ចាត់​ទុក​ចលនា​បាតុ​កម្ម​ដែល​បាន​កើ​តឡើង​ទូទាំង​ប្រទេស​អ៊ីរ៉ង់​នោះ​បាន​បន្សល់​ទុក​សាក​សព​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់​។ ពាក្យ​សម្ដី​នេះជា​ការ​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​មនុស្ស​ស្លាប់​ដោយ​សារ​បាតុកម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដូច​​អ្វី​ដែល​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​អះ​អាង​មែន​។

លោក​ខាមេនី​ថ្លែង​ថា​នៅ​ក្នុង​អំពើ​បះ​បោរ​នេះ លោក​ត្រាំ​បាន​ប្រកាស​ដោយ​ផ្ទាល់​មាត់​របស់​គាត់​ និង​និយាយ​ញុះ​ញង់​ឱ្យ​ប្រជា​ជន​អ៊ីរ៉ង់​ងើប​បះ​បោរ​ឱ្យ​មាន​ភាព​វឹក​វរ​ដល់​សន្តិ​សុខ​សង្គម​។ គាត់​ (លោក​ត្រាំ) ប្រកាស​ថា​អាមេរិក​នឹង​គាំទ្រ​ពួក​បាតុករ​ ហើយ​ត្រៀម​ធ្វើ​អន្តរា​គមន៍យោធា​នៅ​អ៊ីរ៉ង់​ថែម​ទៀត​។ លោក​ខាមេនី​​​ចោទ​ប្រកាន់​ថា​អាមេរិក​ចង់​គ្រប់​គ្រង​សេដ្ឋ​កិច្ច និង​នយោ​បាយ​របស់​អ៊ីរ៉ង់​។

លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​ចាត់​ទុក​ប្រធានា​ធិបតី​អាមេរិក​ជា​ឧក្រិដ្ឋ​ជន​ដោយសារ​អត្រា​ស្លាប់​មនុស្ស​ និង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​មាន​ច្រើន​​សន្ធឹក​សន្ធាប់​ និង​ដោយ​សារ​ប្រទេស​អ៊ី​រ៉ង់​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ទាំង​អយុត្តិ​ធម៌​។ លោក​ខាមេនី​ចាត់​ទុក​ក្រុម​បាតុករ​ជា​ «ទាហាន​ជើង​គោក» របស់​អាមេរិក​។ ពួក​គេ​បំផ្លិច​បំផ្លាញ​វិហារ​ឥស្លាម និង​គ្រឹះ​ស្ថាន​អប់​រំ​​ជា​ច្រើន​កន្លែង​។

​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ថ្លែង​ដូច្នេះ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​ទើប​តែ​បង្អន់​វោហារ​សាស្ត្រ​របស់​លោក​កាល​ពី​ម្សិល​មិញ​។ លោក​ត្រាំ​ថ្លែង​ថា​អ៊ីរ៉ង់​បាន​លុប​ចោល​គម្រោង​ប្រហារ​ជីវិត​អ្នក​ជាប់​ឃុំ​​ជាង​៨​រយ​នាក់​ដោយ​ព្យូរ​ក​ពួក​គេ​​នឹង​ខ្សែ​ពួរ​។ ដូច្នេះ​លោក​យល់​ថា​នេះ​ជា​សញ្ញា​វិជ្ជ​មាន​។ លោក​ត្រាំ​ថា​លោក​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​។ មាន​ន័យ​ថា​ការ​ដែល​លោក​ប្រកាស​ថា​នឹង​ធ្វើ​អន្តរាគមន៍​ជួយ​ហ្វូង​បាតុករ​នោះ​ត្រូវ​លោក​លេប​ពាក្យ​សម្ដី​នេះ​វិញ​ហើយ​៕ ប្រភព​៖​ អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ