ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះគ្រូ គូ សុភាពៈ ឪពុកម្តាយមានតួនាទីសំខាន់នៅក្នុងការរស់និងការរីកចម្រើនរបស់កូន​

45 វិនាទី មុន

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរ​ដិ​ការ​ថា ព្រះពុទ្ធ​សាស​សនា​បាន​អប់រំ និង​ប្រៀនប្រដៅ​ពុទ្ធសាសនិក​តាំងពី​ដើម​រៀង​មក​ថា ឪពុក​ម្តាយ​មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​ការ​រីក​ចម្រើន​របស់​កូន ។ តាម​រយៈ​មាន​ថេរ​ដិ​ការ​ដែល​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម…

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរ​ដិ​ការ​ថា ព្រះពុទ្ធ​សាស​សនា​បាន​អប់រំ និង​ប្រៀនប្រដៅ​ពុទ្ធសាសនិក​តាំងពី​ដើម​រៀង​មក​ថា ឪពុក​ម្តាយ​មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​ការ​រីក​ចម្រើន​របស់​កូន ។

តាម​រយៈ​មាន​ថេរ​ដិ​ការ​ដែល​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦​នេះ សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរ​ដិ​ការ​ថា ព្រះពុទ្ធ​សាសនា​មិន​គាំទ្រ​ឲ្យ​ឪពុក​ម្តាយ​ប្រើ​មុសា និង​អំពើ​ហិ​.​ង្សា​អប់រំ​កូន​ៗ​របស់​ពួក​គេ​ឡើយ ។

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​ចែករំលែក​ថា ដើម្បី​ឲ្យ​កូន​រីក​ចម្រើន​ឪពុក​ម្តាយ​ត្រូវ​អប់រំ​កូន​ឲ្យ​ល្អ ធ្វើ​ជា​គំរូរ​ឲ្យ​កូន​ពីព្រោះ​មុន​ចូល​សាលា គឺ​ឪពុក​ម្តាយ​នេះឯង ដែល​អប់រំ​កូន​ៗ​របស់​ពួក​គេ​មុនគេ ។

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​បន្ត​ទៀត​ថា ជា​តួនាទី ឪពុក​ម្តាយ​ត្រូវ​តែ​ថែរក្សា​ទំនុកបម្រុង​កូន​ៗ​របស់​ពួក​គេ​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ឪពុក​ម្តាយ​ក៏​ជា​ស្រែបុណ្យ​របស់​កូន​ៗ​ផង​ដែរ ។

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​បន្ថែម​ទៀត​ថា ព្រះពុទ្ធ​មាន​ដិ​ការ​ថា ឪពុក​ម្តាយ​ដូច​ជា​ព្រះព្រហ្ម​ដូច្នេះ​ដែរ ពីព្រោះ ឪពុក​ម្តាយ​ជា​អ្នក​បង្កើតកូន និង​មាន​ព្រហ្ម​វិហារធម៌​ទាំង​៤ ចំពោះ​កូន​ៗ ពោល គឺ មេត្តា គឺ​ត្រូវ​ផ្តល់​ក្តី​ស្រលាញ់​ស្មើ​ៗ​គ្នា , ករុណា​វិញ គឺថា​ពេល​កូន​កើតទុក្ខ​ឪពុក​ម្តាយ​ត្រូវ​ជួយ​សម្រាលទុក្ខ​នោះ​, មុទិតា​វិញ នោះ គឺ​ពេល​កូន​ៗ​ធ្វើ​ល្អ គឺ​ត្រូវ​សប្បាយ​រីករាយ​លើកទឹកចិត្ត​កូន​, រីឯ​ឧបេក្ខា​វិញ គឺ​ត្រូវ​ស្រលាញ់​កូន​ឲ្យ​ស្មើ​ៗ​គ្នា ហើយ​ចេះ​ព្រ​លែង​កូន​ឲ្យ​រៀន​រស់ ចេះ​រឹងប៉ឹង និង​ឯករាជ្យ តម្រែតម្រង់​ពេល​កូន​ធ្វើ​ខុស ។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ