កម្ពុជា ព្រួយបារម្ភចំពោះស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះ…
រាជធានីភ្នំពេញ ៖ កម្ពុជាបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះ…
រាជធានីភ្នំពេញ ៖ កម្ពុជាបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះ អ្នកនាំពាក្យក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្ដីពីស្ថានការណ៍នៅប្រទេសវណេស៊ុយអេឡា ។
នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ឆ្លើយតបទៅនឹងសំនួររបស់ប្រព័ន្ធឃោសនាពាក់ព័ន្ធទៅនឹងស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ពីជំហររបស់កម្ពុជា ដូចខាងក្រោម ៖
– កម្ពុជាតាមដានការវិវត្តនៃស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ដោយក្តីព្រួយបារម្ភជាខ្លាំង ។ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅ ទូទាំងពិភពលោក ។
– កម្ពុជាប្រកាន់ខ្ជាប់នូវសារៈសំខាន់នៃដំណោះស្រាយទំនាស់ និងជម្លោះ ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្តារដ្ឋទាំងអស់ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក ។
– កម្ពុជា សូមគូសបញ្ជាក់អំពីការគោរពរបស់ខ្លួនចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយ អនុលោមតាមគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ៕

ចែករំលែកព័តមាននេះ