ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃដល់សារភាពថា ​តណ្ហា​ពុះកញ្ជ្រោល ប៉ង​អ្នក​ធ្វើ​សាឡ​ន ចៃដន​ជួប​បុគ្គលិក ​CO ​ប្រើល្បិ.ច​​នាំ​ចូល​​ផ្ទះ ច្របា.ច់ក​សន្ល.ប់ រំលោ.ភ​រួចសម្លា.ប់​ក.ប់​សព​ក្នុង​រណ្តៅ​

1 នាទី មុន
  • កំពង់ធំ

ខេត្ត​កំពង់​ធំ ៖ ទីបំផុត​កម្លាំង​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​កិច្ចសហការ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ តាម​ប្រមាញ់​ចាប់ខ្លួន​បាន​ហើយ​ជន​ជា​ឃាត ករ ពាក់​ពន្ធ​ករណី​សម្លាប់​ស្ត្រី​ម្នាក់​មានមុខរ​បរដាក់​ប្រាក់​កម្ចី…

ខេត្ត​កំពង់​ធំ ៖ ទីបំផុត​កម្លាំង​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​កិច្ចសហការ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ តាម​ប្រមាញ់​ចាប់ខ្លួន​បាន​ហើយ​ជន​ជា​ឃាត ករ ពាក់​ពន្ធ​ករណី​សម្លាប់​ស្ត្រី​ម្នាក់​មានមុខរ​បរដាក់​ប្រាក់​កម្ចី ដែល​ហៅ​ថា បុគ្គលិក CO កប់​សាកសព​ក្នុង​រណ្តៅ​នៅផ្ទះ​ជន​ដៃដល់​នៅ​ខេត្តកំពង់ធំ​នោះ គឺ​តាម​ចាប់​ដល់​ខេត្ត​ប៉ៃលិន ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ មានការ​ភ្ញាក់​លើ​ករណី​ឃាត កម្ម​មួយ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ម៉​ន សីហា ហៅ ឥណ្ឌា ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ​ខ្មែរ បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ហ៊ី​ម ទីណា ភេទ​ស្រី អាយុ​២២ ឆ្នាំ ជនជាតិ​ខ្មែរ រួច​យក​សាកសព​ទៅ​កប់​ក្នុង​ដី​មួយ​កន្លែង​ក្បែរ​របង​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ក្រូច ឃុំ​ស្វាយ ភ្លើង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ហ៊ុន គឹ​ម​ជាតិ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម ទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កម្លាំង​ជំនាញ​នៃ​នា យក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ចុះ​ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ។

​លុះ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​នៅ​ត្រង់​ចំណុច​លើ​ភ្នំ​ទ្រប់ ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូ​តាវៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ជាបឋម ថា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​បាន​មក​ទារ ប្រាក់​ពី​ម្តាយ​របស់​ខ្លួន ប៉ុន្តែ​ម្តាយ​មិន​នៅ បន្ទាប់​មក​ខ្លួន​បាន​លួង លោម​ជន​រង​គ្រោះ​ឲ្យ​ចូល​ទៅ​ខាងក្នុង​ផ្ទះ រួចខ្លួន​បាន​ធ្វើ​សកម្ម ភាព​ចាប់​ខ្ទប់​មុខ និង​វាយ​សម្លាប់​ជន​រង​គ្រោះ ហើយ​ក៏​បាន​រំលោភ​សេពសន្ថវៈ បន្ទាប់​មក​ក៍បាន​យក​សាកសព​ទៅ​កប់​ក្នុង​ដី​តែ​ម្តង ទៅ ។

គិត​មក​ដល់​វេលា​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា នេះ សមត្ត​កិច្ច​បាន​និង​កំពុង​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​នាយ​ដ្ឋា​ន​នគរបាល​ព្រហ្ម ទណ្ឌ ដើម្បី​បន្ត​នីតិវិធី និង​រៀបចំ​ប្រគល់​ជូន​ទៅ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ធំ ដែល​ជា​ម្ចាស់​ករណី ដើម្បី​យក​ទៅ​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ថា ករណី​ខាងលើ​នេះ​គឺ​ផ្តើម​ចេញពី​ចំណង់​ផ្លូវភេទ​ដែល​កំពុង​ពុះ​ក​ញ្រោ​ល គឺ​ដំបូង​នោះ​បាន​ទាក់ទង​ហៅ​នារី​ធ្វើ​សាឡ​ន ថា​ឲ្យ​ទៅ​កាត់​ក្រចក​ផ្ទះ​របស់​ខ្លួន តែ​ដោយសារ​អ្នក​ធ្វើ​សាឡ​ន​គេ​អត់​ទៅ គេ​ថា​អត់​មាន​ទម្លាប់​ទៅ​ធ្វើ​តាម​ផ្ទះ​ទេ ដូច្នោះ​ខ្លួន​(​ជនសង្ស័យ​) បាន​ទៅ​លាង​ម៉ូតូ ពេល​ទៅ​លាង​ម៉ូតូ​ហ្នឹង​ក៏​ឃើញ​នារី​CO ក៏​ចាប់ ផ្តើម​ប្រើ​ល្បិច​លួងលោម​ថា ម្តាយ​គេ​រក​ខ្ចី​លុយ លុះ​ពេល​ទៅ​ដល់​ផ្ទះ​វា​អត់​មាន​មនុស្ស​នៅទេ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ច្របាច់ ក​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​សន្លប់ មាន​ន័យ​ថា​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​ទេ ក៏​ចាប់ផ្តើម​រំលោភ​សេពសន្ថវៈ រួច​ហើយ​បាន​យក​ខ្សែ​រិ​តក​សម្លាប់​ជន​រង​គ្រោះ យក​សាកសព​កប់​ក្នុង​រណ្តៅ​ដី​នៅ​ជាប់​របង​ផ្ទះ​នោះ ​។

សូមរំលឹកឡើងវិញថា មាន​អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​លើ​ស្ត្រី​ម្នាក់​មានមុខរ​បរជា​អ្នក​ដាក់​ប្រាក់​កម្ចី​ហៅ​ថា CO កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ត្រូវ​បាន​ជន​ជា​ឃាតករ​អន្ទង​នាំ​ទៅ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត ដោយ​យក​ខ្សែ​ចងដៃ​ចងជើង សម្រាត​ខោ កប់​សាកសព​ក្នុង​រណ្តៅ ហើយ​រោយ​អំបិល​ពីលើ និង​ប្លន់​យក​ទ្រព្យ សម្បត្តិ​ហើយ​គេចខ្លួន​បាត់ ។ ករណី​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ក្រូច ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​មានឈ្មោះ ហ៉ឹ​ម ទីណា ភេទ​ស្រី អាយុ​២២ ឆ្នាំ មុខ របរ ជា​បុគ្គលិក​មីក្រូ​ហរិ​ញ្ញ​វត្ថុ​មួយ រស់នៅ​ភូមិ​ឫស្សី​ល​រ៍ ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ពេល​បាត់​ដំណឹង​កូនស្រី ឪពុក​ម្ដាយ​បាន​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ តែ​តេ​មិន​ចូល ក៏​នាំ​គ្នា​ដើរ​សួរ​រក​អ្នក​រស់នៅ​តាម​ភូមិ​ជិត​គ្នា ប៉ុន្តែ​មិនឃើញ​ហើយ​ក៏​បាន​យក​ព័ត៌មាន​នេះ​ទៅ​ប្ដឹង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ស្វាយ​ភ្លើង ដើម្បី​បាន​ជ្រាប​ជា​ដំណឹង និង​ជួយ​អន្តរាគមន៍​ស្វែងរក​កូនស្រី​គាត់ ។

លុះដល់​ម៉ោង​១០ ព្រឹក​ថ្ងៃ​ដដែល ឪពុក​ជន​រង​គ្រោះ​បាន​ទៅ​រក មើល​នៅផ្ទះ​ឪពុក​ម្តាយ​ជនសង្ស័យ ដែល​មានឈ្មោះ ម៉​ន សីហា ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​ក្រូច ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំង គោក ខេត្តកំពង់ធំ ស្រាប់តែ​ឃើញ​ស្នាម​កាប់​ដី​ថ្មី​ៗ ដោយ​មាន​សង្កត់​ស័ង្កសី​ដុំ​ថ្ម​និង​ធង់​ទឹកកក​ពីលើ នៅ​ពេល​ពិនិត្យ​ឃើញ​យ៉ាង​ដូច្នោះ ទើប​ឪពុក​ម្តាយ​ជន​រង​គ្រោះ​មានការ​សង្ស័យ និង​បាន​ទៅ​រាយ​ការ​ប្រាប់​សមត្ត​កិច្ច​នគរ​បា​ប៉ុស្ដិ៍​តែ​ម្ដងទៀត ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ លោក​ឧត្តមសេនីយ៍ទោ ស្នង ការ​នគរបាល​ខេត្តកំពង់ធំ បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ឲ្យ​ចុះ​ទៅ​សហការ​ជាមួយ​នគរ បាល​ស្រុក​តាំងគោក និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្រប​ស​ម្រួ​ស​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ទៅ​ពិនិត្យ​និង​ជីក​មើល​រណ្តៅ​ដី​នៅផ្ទះ​ឪពុក​ជន​ជា​ឃាតករ ស្រាប់តែ​ឃើញ​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សម្លាប់​កប់​ក្នុង​ដី​នៅ​ទីនោះ​ប្រាកដ​មែន ។

ចំណែក​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា គាត់​មានការ​តក់ស្លុត និង​សោកស្តាយ​បំផុត ខណៈ​នៅ​ពេល​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់ ត្រូវ​ឃាតករ​សម្លាប់​យ៉ាង​ឃោ​ឃៅ​ព្រៃផ្សៃ ។ នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ពេល​បាត់​ដំណឹង​កូនស្រី​មិនឃើញ​មក​ផ្ទះ គាត់​បាន​ដើរ​រក​កូន​ទៅ​ដល់​ផ្ទះ​ជន​ជា​ឃាតករ​នោះ​ដែរ និង​បាន​ស្រែក ហៅរក​កូន តែ​គ្មាន​ចម្លើយ ហើយ​ផ្ទះ​នោះ​គេ​បិត​ភ្លើង​និង​បិត​ទ្វារ​យ៉ាង​ស្ងាត់ឈឹង ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​ហ៊ាន​ចូល ។ លុះ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ គាត់​ជា​ម្តាយ​និង​ឪពុក​បាន​ទៅ​រក​កូនស្រី​នៅផ្ទះ​នោះ​ម្តងទៀត ក៏​ឃើញ​រណ្តៅ​ដី​ថ្មី​មួយ​នៅ​ក្នុង​របង​ផ្ទះ​នោះ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​កាយ​រណ្តៅ​ដី​នោះ​មើល ទើប​ឃើញ​សាកសព​កូនស្រី​គាត់​ពិតប្រាកដ​មែន ហើយ​ពួក​គាត់​ក៏​បាន​ទៅ​រាយការណ៍​ជូន​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិរ​ដ្ឋា​ល​មូលដ្ឋាន​តែ​ម្តង​ទៅ ។ ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា ជា​ការ​សោកស្តាយ​បំផុត បើ​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ពួក​គាត់​នាំ​គ្នា​សម្រុកចូល​ទៅ​ក្នុងផ្ទះ​នោះ ប្រហែលជា​ទាន់​ដ​ង្ហើ​ប​កូនស្រី​គាត់ ។

មុន​កើតហេតុ​កូនស្រី​របស់​គាត់​មិន​ទាន់​បាន​ហូប​បាយ​ថ្ងៃត្រង់​ទេ ថា​ប្រ​ញ៉ាប់​ទៅ​ដាក់​លុយ​ឲ្យ​អតិថិជន​ដែល​គេ​ទូរស័ព្ទ​មក​ខ្ចី​លុយ និង​នៅ​រសៀល​ថ្ងៃ​ដដែល​កូនស្រី​បាន​ចូល​លាង​ម៉ូតូ និង​បាន​ជួប​បុរស​ម្នាក់​និយាយ​លួងលោម​អន្ទង​នាង​ឲ្យ​ទៅ​ផ្ទះ​របស់​គេ ដោយ​ថា ម្តាយ​គេ​ចង់​ខ្ចី​លុយ បន្ទាប់​មក​ក៏​បាត់​ដំណឹង​ឈឹង ហើយ​ក៏​នាំ គ្នា​ដើរ​រក​រហូត​ដល់​យប់​ជ្រៅ​ក៏​មិនឃើញ​ដែរ ទើប​ព្រឹក​ឡើង​នាំ​គ្នា​ទៅ​ផ្ទះ​ជនសង្ស័យ​ខាងលើ ក៏​សម្រេចចិត្ត​បើករបង​ចូល​មើល​ទើប​ឃើញ​ដី​កាប់​ថ្មី​ៗ នៅ​ជាប់​របង​ផ្ទះ​នោះ មាន​ក្រប​ស័​ង្គ​សី​សង្កត់​ថ្ម និង​ដាក់​ធុង​ទឹកកក​ពីលើ ពួក​គាត់​សង្ស័យ​ក៏​ទៅ​រាយ​ការ​ប្រាប់​នគរបាល​ប៉ុស្តិ ។

ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​បន្ត​ថា កូនស្រី​គាត់​ត្រូវ​ឃាតករ​សម្លាប់ ដោយ​មានការ​បាត់បង់​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ និង​ខ្សែ​ក ដែល​នេះ​ចាត់​ថា​ជា​អំពើ​ឃាតកម្ម​សម្លាប់ រួច​ប្លន់​យក​ទ្រព្យសម្បត្តិ ។

ម្តាយ​បន្ត​ទៀត​ថា ក្រោយ​ពេល​បាត់​ដំណឹង​កូន ស្រី​គាត់​ក្រុម​គ្រួសារ​និង​មិត្ត​ភ័​ក្រ​ជន​រង​គ្រោះ បាន​ឆាត​ទៅ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កកូន​ស្រី​គាត់ ដោយ​សួរ​ថា ទីណា អើយ​(​ជន​រង​គ្រោះ​) នៅ​ទីណា ឆ្លើយ​ជា​សម្លេង​ម៉ោ តែ​ជន​នោះ​មិន​បាន​ឆ្លើយ​ជា​សម្លេង​ទេ បែ​ជា​សរសេរ​អក្ស​ខ្មែរ​តម​មក​វិញ ទើប​អ្នកធ្វើការ​ជាមួយ​ថា មិនមែន​ជា​អក្ស​ទីណា​កូនស្រី​គាត់​ទេ ទីណា ភាគច្រើន​សរសេរ​អក្ស​សុទ្ធតែ​ភាសារ​អង់គ្លេស គេ​មិនសូវ​ចេះ​និង​សរសេរ​អក្ស​ខ្មែរ​ទេ ។ បន្ទាប់​ពី​ដឹង​ថា​កូនស្រី​គាត់​ត្រូវ​ឃាតករ​សម្លាប់​កប់​ក្នុង​ដី​នោះ ស្ត្រី​ជា​ម្តាយ​បាន​ទ្រហោយំ​យ៉ាង​ក្តុកក្តួល​រៀបរាប់ និង​ទ​ទួ​ច​សុំ​ឲ្យ​សមត្ត​កិច្ច​ជួយ​វែកមុខ​រក​ជន​ជា​ឃាតករ ចាប់ខ្លួន​ជន​ដៃ​ដៃ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ឆាប់​ផង ។

រីឯ​បុរស​ម្នាក់​ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ករណី​នេះ​ដំបូង​គឺ​មាន ការ​សង្ស័យ​៣ ចំណុច ទី​១.​ចង់​និយាយ​ថា ជា​ករណី​រំលោភ​រួច​សម្លាប់ ព្រោះ​ពេល​សមត្ត​កិច្ច​គាស់​សាកសព​ភ្លាម ឃើញ​ជន​រង គ្រោះ​សម្រាត​ខោ​ចេញពី​ខ្លួន ប៉ុន្តែ​ខាង​ស្នងការ​បញ្ជាក់​ហើយ​ថា​ក្រុម​គ្រូពេទ្យ​ធ្វើ​កោសល​វិ​ច្ច័​យ គឺ​អត់​ពាក់​ពន្ធ​ទេ ទី​២.​យើង​ថា​ប្លន់ ប៉ុន្តែ​ប្លន់​ហេតុ​អ្វី​ជន​ស្មើ​ល​ដោះ​យក​គ្រឿងអលង្កា​លើ​ខ្លួន​មិន​អស់ យក​ខ្លះ​នៅ​ខ្លះ ទី​៣.​បើ​គំនុំ​គឺ​ជឿ​ថា អត់​ទេ ព្រោះ​ប្អូនស្រី​គាត់​និង​ជនសង្ស័យ​ជា​មនុស្ស​អត់​ដែល​ស្គាល់គ្នា​ផង ។

បងជីដូនមួយ​បន្ត​ទៀត​ថា ពេល​គាស់​សាកសព​មក​ឃើញ​សម្រាត​ខោ​មែន តែ​ខោ អាវ​នៅ​ជាប់​និង​ជាមួយ​រុំ​ភួយ ហើយ​ចងស្លាបសេក​ជន​រង​គ្រោះ​ទៅ​ក្រោយ ញាត់​ក្នុង​រណ្តៅ​ដី​ដោយ​ដាក់​ក្បាល​ចូល​ទៅ​ក្រោម របៀប​ថា​ជន​រង​គ្រោះ​ជើងវែង ហើយ​ជនសង្ស័យ​ចង់​កប់​ឲ្យ​បាន​ជ្រៅ ទើប​ប្រឹង​រុញ​សាកសព​ទៅ​ក្រោម ហើយ​ទំនង​អាច​ទើស​ខោ បានជា​ស្រាត​ចេញ លុះ​ពេល​ដាក់​សព​ចូល​ហើយ​ទើប​ចាក់​អំបិល​រោយ​ពីលើ​និង​កប់​ដី​បន្ថែម ។

ពាក់​ព័ន្ធ​ទីតាំង​ជនសង្ស័យ​ធ្វើ​សក ម្ម​ភាព ផ្ទះ​ហ្នឹង​ជា​អ្នក​ចំណូល​ថ្មី ប៉ុន្តែ​មក​រស់នៅ​យូ​ឆ្នាំ​ដែរ​ហើយ ហើយ​មិនសូវ​មាន​មនុស្ស​នៅផ្ទះ​ជាប់លាប់​ទេ គេ​ចេញ​ទៅ​រកស៊ី​បាត់​ៗ បើ​តាម​មើល​គ្រួសារ​នឹង​មិន​ត្រូវរ៉ូវ​គ្នា និង​តែងតែ​ឈ្លោះ​គ្នា​ទៀត​ផង ។ បងជីដូនមួយ​ជន​រង​គ្រោះ​បន្ត​ថា ជនសង្ស័យ​វា​មក​ផ្ទះ​នេះ​ម្តងម្កាល គឺ​វា​មក​ពេល​នេះ​មាន​គម្រោង​រួច​ទៅ​ហើយ ដំបូង​វា​ហៅ​ជា​សាឡ​ន​ទេ តែ​ជាង​សាឡ​ន​គេ​មិន​ទៅ ដូច្នេះ​ប្អូន​គាត់​ជា​អ្នក​រង​គ្រោះ ។ ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ជា​សាឡ​ន​ប្រាប់​ថា ឲ្យ​ទៅ​ធ្វើ​ក្រចក​យាយ​របស់​វា ទាំង​ដែល​ផ្ទះ​នឹង​អត់​មាន​មនុស្ស​ចាស់​នៅទេ ថា​យាយ​វា​ស្លាប់​មួយ​ជំ​ហៀ​ង​ខ្លួន​មក​មិនកើត​យាយ​វា​ចង់​ស្អាត តាម​ហៅ​ម្តង​ពី​ដង​គេ​មិន​ទៅ ។

បន្ទាប់​មក​ជនសង្ស័យ​ជួប​ប្អូនស្រី​គាត់ ហើយ​វា​បាន​ប្រាប់​ប្អូនស្រី​ថា ម្តាយ​វា​ត្រូវការ​ខ្ចី​លុយ ធម្មតា​ប្អូនស្រី​ជា​អ្នក​ដាក់​លុយ​កម្ចី មិន​ត្រូវការ​រក​អតិថិជន​ក៏​ទៅ​តាម​វា​ទៅ ។ ពេល​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​បាន​ប្រាប់ ឲ្យ​ប្អូនស្រី​គាត់​ដើរ​ចូល​ទៅ​មុន ដោយ​និយាយ​ថា ម្តាយ​គេ​នៅ​ក្នុង លុះ​ពេល​ប្អូនស្រី​ចូល​ទៅ​ផុត​ជនសង្ស័យ​បាន​ទាញ​ទ្វារ​បិត និង​ធ្វើ​សកម្មភាព​តែ​ម្តង​ទៅ ។ តែ​ទោះជា​យ៉ាងណា​ក្តី​ករណី​ខាងលើ​នេះ សមត្ត​កិច្ច​បាន​កំពុង​បន្ត​កិច្ច​ប្រតិបត្តិការ​ដុត​ដៃ​ដុត ជើង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជន​ដល់​ដៃ​ដោយ​យកចិត្តទុកដាក់​បំផុត

ខណៈ​ម៉ូតូ​របស់​ជនរ​គ្រោះ​ត្រូវ​បាន​ដកហូត​មក​វិញ​ផង​ដែរ ។

ទាក់ទិន ករណី​ខាងលើ​នេះ​អ្នកនាំពាក្យ​សមាគម​ន៍​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ពិនិត្យ​បញ្ជី​ឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រួច​មក មិន​មានឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អង្គរ​គ្រួសារ​ខ្មែរ ទេ ជន​រង​គ្រោះ​អាច​ជា​បុ​គ្គ​លិ​របស់​ក្រុម​ផ្តល់​កម្ចី​ក្រៅ​ប្រព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ