ខេត្តមណ្ឌលគិរី ៖ ក្រោយទទួលបានព័ត៌មានជុំវិញសកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យនៅតំបន់ឃុំចុងផ្លាស់ មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យ និងស្រាវជ្រាវនៅភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមាចំនួន៧ទីតាំង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំចុងផ្លាស់ កំលាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧៦៤ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចុងផ្លាស់ចុះត្រួតពិនិត្យសកម្មភាពលួចធ្វើអាជីវកម្មរ៉ែមាសដោយខុស ច្បាប់ ស្ថិតនៅតំបន់មេសំ ភូមិពូទុង និងភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។
សេចក្តីរាយការបន្តថា តាមការចុះត្រួតពិនិត្យជាក់ស្តែងក្រុមការងារបានរកឃើញមានស្លាកស្នាមលួចកិនកាកសំណល់រ៉ែខុសច្បាប់ចំនួន៧ទីតាំង ។

១-ទីតាំងកិនកាកសំណល់រ៉ែ ត្រង់និយាមកាWGS 84 X:703993 Y:1394628 មានស្លាកស្នាម ប្រើប្រាស់កន្សែងបោក (ពុំបានជួបម្ចាស់ទីតាំង)។
២-ទីតាំងកិនកាកសំណល់រ៉ែ ត្រង់និយាមកាWGS 84 X:703974 Y:1394864 មានស្លាកស្នាម ប្រើប្រាស់កន្សែងបោក (ពុំបានជួបម្ចាស់ទីតាំង)។
៣-ទីតាំងកិនកាកសំណល់រ៉ែ ត្រង់និយាមកាWGS 84 X:703941 Y:1394859 រកឃើញ ម៉ាស៊ីនគោយន្ត ១គ្រឿង និងត្បាល់កិនរ៉ែ ១គ្រឿង (ពុំបានជួបម្ចាស់ទីតាំង)។

៤-ទីតាំងកិនកាកសំណល់រ៉ែ ត្រង់និយាមកាWGS 84 X:703799 Y:1395060 រកឃើញ ស្លាកស្នាមប្រើប្រាស់តុញាក់បានរុះរើចេញពីទីតាំង (ពុំបានជួបម្ចាស់ទីតាំង) ។
៥-ទីតាំងកិនកាកសំណល់រ៉ែ ត្រង់និយាមកាWGS 84 X:703996 Y:1395525 មានស្លាកស្នាម ប្រើប្រាស់កន្សែងបោក (ពុំបានជួបម្ចាស់ទីតាំង) ។
៦-ទីតាំងកិនកាកសំណល់រ៉ែ ត្រង់និយាមកាWGS 84 X:703889 Y:1395536 រកឃើញ ស្លាកស្នាមប្រើប្រាស់តុញាក់ខ្នាតតូចបានរុះរើចេញពីទីតាំង (ពុំបានជួបម្ចាស់ទីតាំង) ។

៧-ទីតាំងកិនកាកសំណល់រ៉ែ ត្រង់និយាមកាWGS 84 X:704014 Y:1895577 រកឃើញស្លាកស្នាមប្រើប្រាស់តុញាក់បានរុះរើចេញពីទីតាំង (ពុំបានជួបម្ចាស់ទីតាំង) ។
តាមការពិនិត្យលើទីតាំងខាងលើជាក់ស្តែង ក្រុមការងារសន្និដ្ឋានថាទីតាំងទាំងនោះបានលួចធ្វើសកម្មភាពកិនកាកសំណល់រ៉ែ ប៉ុន្តែត្រូវបានរុះរើសម្ភារៈបម្រើឱ្យប្រតិបត្តិការធនធានរ៉ែចេញពីទីតាំងស្របតាមការចុះណែនាំរបស់ក្រុមការងារអាជ្ញាធរឃុំ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះ ទីតាំងកិនកាកសំណល់រ៉ែខាងលើ ពុំបានរុះរើរោងកិនរ៉ែ ដែលអាចបង្កើតឱ្យមានបទល្មើសធនធានរ៉ែឡើងវិញបាន ហេតុដូចនេះ មន្ទីររ៉ែ និងថាមពលខេត្តស្នើសុំអាជ្ញាធមូលដ្ឋានចុះណែនាំឱ្យម្ចាស់ទីតាំងនីមួយៗ ធ្វើការរុះរើរោងដោយខ្លួនឯង និងរាយការណ៍មកមន្ទីរដើម្បីចូលរួមបន្តទប់ស្កាត់ប្រជាពលរដ្ឋក្នុងតំបន់នេះកុំឱ្យមានសកម្មភាពរ៉ែអនាធិបតេយ្យបន្តទៀត ។

យោងតាមប្រភពក្រៅផ្លូវការបានរាយការណ៍ថា ទីតាំងរ៉ែមាសនេះ មន្ត្រីជំនាញបានបិទផ្អាកអស់ជាច្រើនឆ្នាំហើយតាំងពីអំឡុងឆ្នាំ២០១៧ ។ តែបច្ចុប្បន្ន អាចមានអ្នកលួចធ្វើសកម្មភាពរ៉ែងរកមាសបែបគ្រួសារ ដែលមិនមានការអនុញ្ញាតពីមន្ទីរជំនាញនោះទេ។ ហើយមន្ត្រីជំនាញ និងអាជ្ញាធរតែងចុះហាមឃាត់ជាញឹកញាប់ ដើម្បីទប់ស្កាត់ការធ្វើសកម្មភាពបែបអនាធិតេយ្យ បង្កផលប៉ះពាល់ដល់បរិស្ថានទូទៅ ៕









ចែករំលែកព័តមាននេះ